តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
ប្រសិនបើបុរសនោះជាអ្នក តើអ្នកនឹងធ្វើដូចម្តេច?
តើអ្នកនឹងចូលទៅផ្សារ ដើម្បីផ្លាស់ប្តូរប៊ិចដើម្បីយកផ្លែប៉ោមមួយ ជាមួយអ្នកលក់ ឬ?
ឬក៏ អ្នកបង្កើតវីដេអូរាំកំប្លែងនៅលើគេហទំព័រyoutubeសម្រាប់ជាជំនួយ?
វិធីមួយណាក៏ដោយ យើងត្រូវការពេលវេលាដើម្បីស្វែងរកមនុស្សដែលត្រូវការមុខទំនិញរបស់យើង។
ដូច្នេះត្រលប់មកវិញ ចុះប្រសិនបើអ្នកមានលុយ?
លុយ ផ្តល់ភាពងាយស្រួល ព្រោះវាអាចដើរតួជា “មធ្យោបាយនៃការផ្លាស់ប្តូរ”។
បុរសម្នាក់នោះអាចទិញផ្លែប៉ោមមួយបានយ៉ាងងាយ ប្រសិនជាគាត់បានផ្លាស់ប្តូរប៊ិចរបស់គាត់ទៅជាលុយ ដែលអ្នករាល់គ្នាបានប្រើសម្រាប់អាជីវកម្មផ្សេងៗ។
លុយ ក៏មានប្រយោជន៍ផងដែរដើម្បីវាស់តម្លៃនៃទំនិញ ព្រោះថាវាមិនមែនប្រាកដថា ប៊ិច ១០ ស្មើផ្លែប៉ោម១ ឬ ប៊ិច ៥ ស្មើផ្លែប៉ោម១ នោះទេ។ ដូច្នេះ វាមានភាពងាយស្រួលជាង បើយើងប្រើរូបិយប័ណ្ណដើម្បីកំណត់ថ្លៃប៊ិច និងថ្លៃរបស់ផ្លែប៉ោម។ នៅពេលនោះ តម្លៃទំនិញនឹងមានលំនឹង ហើយមនុស្សគ្រប់រូបនឹងអាចប្រកបអាជីវកម្មដោយស្មើភាពគ្នា។
នៅក្នុងអាជីវកម្មបែបនេះ មិនត្រឹមតែប៊ិចនិងផ្លែម្នាស់ទេដែលត្រូវបានគេយកមកផ្លាស់ប្តូរ ក្នុងនោះក៏មានត្រី សត្វចិញ្ចឹម បន្លែ និងរបស់ផ្សេងៗជាច្រើនផងដែរ។
ចុះប្រសិនបើមានអាហារខ្លះឆាប់ខូច ឬទំនិញខ្លះឆាប់បែកបាក់?
អ្នកអាចរក្សាតម្លៃរបស់អាហារនិងទំនិញទាំងនោះបាន ប្រសិនបើអ្នកបានផ្លាស់ប្តូរវាទៅជារូបិយប័ណ្ណ។
ឧទាហរណ៍ៈ បុរសម្នាក់មានម្នាស់ចំនួន 1000។ គាត់មិនអាចបរិភោគផ្លែម្នាស់នោះទាំងអស់បានទេ។ បើទុកយូរ ជាការពិតណាស់ម្នាស់នឹងទៅជាស្អុយរលួយ ហើយគាត់នឹងត្រូវខាតបង់ទាំងស្រុង។
ជាសង្ខេប លុយអាចត្រូវបានប្រើជា (1) មធ្យមបាយនៃការផ្លាស់ប្តូរ, (2) ឯកតារង្វាស់, និង (3) រក្សាតម្លៃមុខទំនិញ។
តើលុយជាអ្វី?
តើនឹងមានអ្វីកើតឡើង ប្រសិនបើគ្មានរូបិយប័ណ្ណក្នុងជីវិតរបស់យើងទេ? កាលគ្រាមួយ មានបុរសម្នាក់មានប៊ិចនិងផ្លែម្នាស់មួយចំនួន តែគាត់ចង់បានផ្លែប៉ោមមួយទៅវិញ។ ដោយសារតែគាត់មិនមានលុយ គាត់ត្រូវស្វែងរកមនុស្សដែលអាចផ្លាស់ប្តូរប៊ិចរបស់គាត់ ទៅនឹងផ្លែប៉ោមនោះ។

Pages: 1 2