តើលុយជាអ្វី?

តើលុយជាអ្វី?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1,000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 តើនឹងមានអ្វីកើតឡើង ប្រសិនបើគ្មានរូបិយប័ណ្ណក្នុងជីវិតរបស់យើងទេ? កាលគ្រាមួយ មានបុរសម្នាក់មានប៊ិចនិងផ្លែម្នាស់មួយចំនួន តែគាត់ចង់បានផ្លែប៉ោមមួយទៅវិញ។ ដោយសារតែគាត់មិនមានលុយ គាត់ត្រូវស្វែងរកមនុស្សដែលអាចផ្លាស់ប្តូរប៊ិចរបស់គាត់ ទៅនឹងផ្លែប៉ោមនោះ។ ប្រសិនបើបុរសនោះជាអ្នក តើអ្នកនឹងធ្វើដូចម្តេច? តើអ្នកនឹងចូលទៅផ្សារ ដើម្បីផ្លាស់ប្តូរប៊ិចដើម្បីយកផ្លែប៉ោមមួយ ជាមួយអ្នកលក់ ឬ? ឬក៏ អ្នកបង្កើតវីដេអូរាំកំប្លែងនៅលើគេហទំព័រyoutubeសម្រាប់ជាជំនួយ? វិធីមួយណាក៏ដោយ យើងត្រូវការពេលវេលាដើម្បីស្វែងរកមនុស្សដែលត្រូវការមុខទំនិញរបស់យើង។ ដូច្នេះត្រលប់មកវិញ ចុះប្រសិនបើអ្នកមានលុយ? លុយ ផ្តល់ភាពងាយស្រួល ព្រោះវាអាចដើរតួជា “មធ្យោបាយនៃការផ្លាស់ប្តូរ”។ បុរសម្នាក់នោះអាចទិញផ្លែប៉ោមមួយបានយ៉ាងងាយ ប្រសិនជាគាត់បានផ្លាស់ប្តូរប៊ិចរបស់គាត់ទៅជាលុយ ដែលអ្នករាល់គ្នាបានប្រើសម្រាប់អាជីវកម្មផ្សេងៗ។ លុយ ក៏មានប្រយោជន៍ផងដែរដើម្បីវាស់តម្លៃនៃទំនិញ ព្រោះថាវាមិនមែនប្រាកដថា  ប៊ិច ១០ ស្មើផ្លែប៉ោម១ ឬ ប៊ិច ៥ ស្មើផ្លែប៉ោម១ នោះទេ។ ដូច្នេះ វាមានភាពងាយស្រួលជាង បើយើងប្រើរូបិយប័ណ្ណដើម្បីកំណត់ថ្លៃប៊ិច និងថ្លៃរបស់ផ្លែប៉ោម។ នៅពេលនោះ តម្លៃទំនិញនឹងមានលំនឹង ហើយមនុស្សគ្រប់រូបនឹងអាចប្រកបអាជីវកម្មដោយស្មើភាពគ្នា។ នៅក្នុងអាជីវកម្មបែបនេះ មិនត្រឹមតែប៊ិចនិងផ្លែម្នាស់ទេដែលត្រូវបានគេយកមកផ្លាស់ប្តូរ  ក្នុងនោះក៏មានត្រី សត្វចិញ្ចឹម បន្លែ និងរបស់ផ្សេងៗជាច្រើនផងដែរ។ ចុះប្រសិនបើមានអាហារខ្លះឆាប់ខូច ឬទំនិញខ្លះឆាប់បែកបាក់? អ្នកអាចរក្សាតម្លៃរបស់អាហារនិងទំនិញទាំងនោះបាន ប្រសិនបើអ្នកបានផ្លាស់ប្តូរវាទៅជារូបិយប័ណ្ណ។ ឧទាហរណ៍ៈ បុរសម្នាក់មានម្នាស់ចំនួន 1000។ គាត់មិនអាចបរិភោគផ្លែម្នាស់នោះទាំងអស់បានទេ។ បើទុកយូរ ជាការពិតណាស់ម្នាស់នឹងទៅជាស្អុយរលួយ ហើយគាត់នឹងត្រូវខាតបង់ទាំងស្រុង។ ជាសង្ខេប លុយអាចត្រូវបានប្រើជា (1) មធ្យមបាយនៃការផ្លាស់ប្តូរ, (2) ឯកតារង្វាស់, និង (3) រក្សាតម្លៃមុខទំនិញ។