សញ្ញាទាំង១០ដែលប្រាក់ថាអ្នកមានស្ថេរភាពហិរញ្ញវត្ថុ (ភាគ១)

សញ្ញាទាំង១០ដែលប្រាក់ថាអ្នកមានស្ថេរភាពហិរញ្ញវត្ថុ (ភាគ១)
នៅកម្ពុជា វ័យពី ១៨ ទៅ ៣០ សុទ្ធតែជាវ័យដែលមានផលិតកម្មខ្ពស់ក្នុងការសម្រេចគោលដៅជីវិត។ យ៉ាងណាមិញមិនប្រាកដថាអ្នកទាំងនោះសុទ្ធតែជោគជ័យនិងមានស្ថេរភាពហិរញ្ញវត្ថុហើយនោះទេ។ ខាងក្រោមនឹងបង្ហាញថាអ្នកមានភាពនឹងនរហើយឬនៅ៖
១ អ្នកមិនដែល គេងមិនលក់បក់មិនល្ហើយរឿងលុយនោះទេ
ពេលដែលអ្នកមានមុខរបរឬការងារត្រឹមត្រូវហើយបានប្រាក់ច្រើនហើយ អ្នកលែងសូវគិតច្រើនអំពីថ្លៃចំណាយប្រចាំខែឬប្រភពឆ្នាំងបាយដើម្បីយកមកផ្គត់ផ្គង់ទៀតនោះទេ។
២ អ្នកមិនដែលបារម្ភរឿងអត់ការងារធ្វើ
ដល់ពេលនោះអ្នកមានតែធុញនឹងការងារវិញក៏ថាបានព្រោះ ការងារគ្រប់ទិសហើយលុយរត់ចូលគ្រប់មុខ ដូចនេះមានអីព្រួយរឿងអត់ការងារ។
៣ អ្នកមិនដែលបង់ថ្លៃចំណាយយឺត
ធម្មតាទេប្រជាជនខ្មែរត្រូវបង់ថ្លៃចំណាយលើទឹក ភ្លើង ពន្ធអាករ នានា ជាប្រចាំខែ ឬ ប្រចាំឆ្នាំ។ នៅពេលដែលអ្នកមានសេ្ថរភាព អ្នកមិនដាច់ដេកព្រួយរឿងយកលុយពីណាមកបង់នោះទេ។
៤ អ្នកបង់ថ្លៃចំណាយមុនពេលកំណត់
ដូចនិយាយខាងលើ ពេលមានលុយអ្នកបង់ភ្លាម មិនបាច់ព្រួយបង់មួយមុខនេះ អត់មួយមុខនោះ។ មានតែបង់មុនថ្ងៃផង ព្រោះខ្ជិលចាំឲ្យគេទារ ឬ គេរំលឹក។
៥ មនុស្សចាប់ផ្ដើមសុំយោបល់ពីអ្នកទាក់ទងនឹងរឿងលុយ
អ្នកអាចដឹងខ្លួនឯងថាមានស្ថេរភាព ពេលដែលមានមនុស្សមកសួរនាំពីយុទ្ធសាស្រ្ត រកប្រាក់ ចំណាយប្រាក់ និងវិនិយោគ។ ហើយពួកគេយកដំបូន្មានរបស់អ្នកទៅអនុវត្តតាមជានិច្ចកាល។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742