តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
កម្រងសំណួរចម្លើយទាំង២២ដែលនិយមសួរពេលសម្ភាសន៍ (ភាគទី១)
អត្ថបទនេះសរសេរឡើងដើម្បីជាប្រយោជន៍ក៏ដូចជាជួយសម្រួលដល់ប្រជាជនខ្មែរនិងអ្នកអានទាំងអស់ក្នុងការត្រៀមខ្លួនមុនពេលសម្ភាសន៍។ ខាងក្រោមនេះជាកម្រងសំណួរនិងចម្លើយភាគទី១និយមសួរជាប្រចាំដែលអ្នកពុំគួរមើលរំលង៖
១ សូមប្រាប់អំពីខ្លួនអ្នក
ពេលឮសំណួរនេះអ្នកគួរឆ្លើយអំពីពត៌មានពិតផ្ទាល់ខ្លួន ដូចជា ឈ្មោះ មុខរបរ ការងារ កម្រិតវប្បធម៌ មហាវិទ្យាល័យ សាកលវិទ្យាល័យដែលអ្នកសិក្សា។ អ្នកពុំគួរប្រាប់អ្វីដែលមិនមែនការពិតឬវែងឆ្ងាយពេកនោះទេ។
២ ហេតុអ្វីអ្នកដាក់ពាក្យនៅក្រុមហ៊ុនយើង?
មូលហេតុអ្វីដែលអ្នកសម្រេចចិត្តដើរចេញពីក្រុមហ៊ុនចាស់
សំណួរនេះរាងត្រង់បន្ដិចតែអ្នកពុំគួរឆ្លើយត្រង់ពេកដូចសំណួរទេ អ្នកគួរបង្ហាញពីមូលហេតុថា អ្នកចង់មានការរីកចម្រើនជាងមុន និងសាកល្បងអ្វីដែលថ្មី។ ដាច់ខាតកុំយករឿងប្រាក់ខែដាក់មុខធ្វើជាមូលហេតុនៃការដើរចេញពីកន្លែងចាស់របស់អ្នក។
៣ ប្រាប់ខ្ញុំពីអ្វីដែលអ្នកដឹងអំពីក្រុមហ៊ុននេះ។
មុនចូលសម្ភាសន៍អ្នកត្រូវសិក្សាស្វែងយល់ពីប្រវត្តិក្រុមហ៊ុននិងមុខតំណែងដែលបានដាក់ជាមុនសិន ជាជាងការឆ្លើយទាំងស្រពិចស្រពិល។
៤ ហេតុអ្វីអ្នកចង់ធ្វើការនៅក្រុមហ៊ុននេះ?
អ្នកត្រូវប្រើខួរក្បាលបន្ដិចមុនឆ្លើយដើម្បីទាក់ទាញចំណាប់អារម្មណ៌អ្នកសម្ភាសន៍។ អ្នកគួរនិយាយរៀបរាប់ពី គោលដៅ បំណងប្រាថ្នាការងារដែលអ្នករៀបចំសម្រាប់ថ្ងៃមុខ។
៥ តើអ្នកមានបទពិសោធន៍ការងារពាក់ព័ន្ធអ្វីខ្លះ?
បើអ្នកមានបទពិសោធន៍ទាក់ទងនឹងការងារនេះច្រើនអ្នកគួរលើកកកាយមកឲ្យអស់កុំទុក ប៉ុន្ដែបើអ្នកចាប់យកការងារថ្មីនោះអ្នកត្រូវព្យាយាមឆ្លើយយ៉ាងណាដើម្បីភ្ជាប់វាមកកាន់ទេពកោសល្យនិងអ្វីដែលអ្នកធ្វើបាន។
៦ ប្រសិនបើអ្នកជួបអ្នកធ្វើការចាស់ជាមួយគ្នានៅទីនេះតើពួកគេនឹងនិយាយអ្វី
អំពីអ្នក?
ទោះបីពីមុនអ្នកធ្លាប់មានជម្លោះជាមួយអ្នករួមការងារយ៉ាងណាក្ដី ក៏អ្នកត្រូវតែមានភាពវិជ្ជមានចំពោះខ្លូនឯងនិងអ្នកដទៃ ហើយតបទៅវិញថា ពួកគេនឹងនិយាយថា អ្នកជាមនុស្សខំប្រឹងប្រែង អាចទុកចិត្តបាន និងជាមិត្តរួមការងារល្អ។
៧ តើអ្នកបានធ្វើអ្វីខ្លះដើម្បីបង្កើនបទពិសោធន៏របស់អ្នកដែរឬទេ?
សំណួរនេះអ្នកអាចរាប់បញ្ចូលពីទម្លាប់ប្រចាំថ្ងៃនិងសកម្មភាពបានដែលជួយពង្រឹងសមត្ថភាពអ្នក ដូចជា ការអានសៀវភៅ ការងារស្មគ្រ័ចិត្តជាដើម។
៨ តើអ្នកបានដាក់ពាក្យនៅក្រុមហ៊ុនណាខ្លះ?
កុំខ្លាចក្នុងការបង្ហាញពីការដាក់ពាក្យទៅកាន់ក្រុមហ៊ុនផ្សេងដោយសារតែអ្នកខ្លាចពួកគេនឹងបដិសេធអ្នកអី គួររៀបរាប់ពីក្រុមហ៊ុនផ្សេងៗដោយមិនបាច់លម្អិត។ ការធ្វើបែបនេះបង្ហាញដោយប្រយោលថាអ្នកមានជម្រើសច្រើន។
៩ តើអ្នកធ្វើយ៉ាងណាពេលអ្នកកំពុងស្ថិតក្រោមសម្ពាធ?
ទោះបីជាត្រូវបំផ្លៃការពិតក៏ដោយ អ្នកត្រូវតែផ្ដល់ចម្លើយថា អ្នកចូលចិត្តធ្វើការក្រោមសម្ពាធ និងជាមនុស្សដែលមានភាពបត់បែន ថែមទាំងចូលចិត្តប្រកួតជាមួយខ្លួនឯង។
១០ តើអ្វីជំរុញអ្នកឱ្យធ្វើការងារល្អ?
កុំនិយាយពីរឿងប្រាក់ខែ ផ្ទុយទៅវិញគួរនិយាយថា អ្នកចង់បង្ហាញពីសមត្ថភាពខ្លួនឯងដល់អ្នកដទៃ និងបង្ហាញពីភាពជាអ្នកដឹកនាំនៅកន្លែងការងារ។
១១ តើអ្វីជាចំណុចខ្លាំងរបស់អ្នក?
នេះជាឱកាសសម្រាប់បង្អួតខ្លួនឯងតែកុំឲ្យលើសពីការពិតពេក។ អ្នកអាចនិយាយបានថា អ្នកជាមនុស្សមានភាពឆ្នៃប្រឌិត អត់ធ្មត់ មានភាពបត់បែន
ជាមនុស្សសកម្មក្នុងការងារក្រុម ពូកែដោះស្រាយបញ្ហានិងលើកទឹកចិត្តអ្នកដទៃ។
១២ តើអ្វីជាចំណុចខ្សោយរបស់អ្នក?
សំណួរនេះបើឆ្លើយត្រង់ពេក ដូចជាទម្លាក់ខ្លួនឯងដល់បាតដី។ ដូចនេះអ្នកគួរឆ្លើយថា អ្នកជាមនុស្សដែលចំណាយពេលច្រើនលើការងារ និងមិនសូវមានពេលសម្រាប់គ្រួសារ។ អ្នកជាមនុស្សពូកែម្នាក់និងលេចធ្លោដែលពេលខ្លះបង្កជាការច្រណែនដល់អ្នកដទៃ។