សំណួរទាំង១០ដែលអ្នកគួរសួរខ្លួនឯងមុនទិញរបស់អ្វីមួយ
មិនថាគេមិនថាខ្ញុំ មិនថាចាស់ឬក្មេងទេ ជាពិសេសយុវជនខ្មែរយើងតែម្ដងឲតែមានលុយក្នុងដៃដឹងតែនៅមិនសុខ ឃើញអ្វីក៏ស្អាត អ្វីក៏ឃ្លាន ជួនកាលប្រាក់ខែបើកមកមិនទាន់បានពីរអាទិត្យផងមិនដឹងបាត់ទៅណាខ្លះទេ រកមុខមិនឃើញ។ ថ្ងៃនេះស្ពានសូមលើកយកអត្ថបទនេះមកសរសេរដើម្បីជួយដាស់តឿននិងជាគន្លឹះក្នុងការទប់ចិត្តខ្លួនឯងដោយការសួរសំនួរទាំង១០មុនពេលសម្រេចចិត្តទិញអ្វីមួយ៖
១ តើខ្ញុំកំពុងមានអារម្មណ៌បែបណា?
ពេលខ្លះគ្រាន់តែជាអារម្មណ៌មួយឆាវ ស្រាប់តែពេលទិញហើយស្ដាយលុយ។
២ តើខ្ញុំពិតជាត្រូវការវាណាស់ រហូតដល់អត់មិនបានដាច់ខ្យល់ស្លាប់មែនទេ?
៣ បើខ្ញុំទិញរបស់នេះ តើខ្ញុំត្រូវការធ្វើការហូរញើសប៉ុន្មានម៉ោងក្នុងមួយថ្ងៃទើបរួចថ្លៃគ្នា?
៤ តើខ្ញុំទិញរបស់នេះនៅកន្លែងផ្សេងដែរទេ ដើម្បីសន្សំប្រាក់?
៥ តើខ្ញុំត្រូវដកលុយពីគណនីសន្សំប៉ុន្មានមកទិញ?
៦ តើរបស់នេះអាចប្រើបានយូរឬមួយជីវិតដែរឬទេ?
៧ តើលុយរបស់ខ្ញុំត្រូវបែងចែកលើចំណាយអ្វីខ្លះប្រចាំខែ?
៨ បើសិនគ្រាន់តែសម្រាប់បណ្ដោះអាសន្នទេ? តើខ្ញុំអាចខ្ចីរបស់នេះពីអ្នកដទៃមកជំនួសបានទេ?
៩ តើដៃគូរបស់ខ្ញុំនឹងគិតយ៉ាងណាចំពោះចំណាយនេះ ?
(ក្នុងករណីអ្នកមានដៃគូដែលមានគណនីសន្សំរួម)
១០ តើខ្ញុំគួរទិញរបស់ដែលថោកឬថ្លៃ?
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742