កម្រងសំណួរចម្លើយទាំង២២ដែលនិយមសួរពេលសម្ភាសន៍ (ភាគទី2)

កម្រងសំណួរចម្លើយទាំង២២ដែលនិយមសួរពេលសម្ភាសន៍ (ភាគទី2)
អត្ថបទនេះជាកម្រងសំណួរចម្លើយបន្ដពីភាគទី១ដែលសរសេរឡើងដើម្បីជាប្រយោជន៍ក៏ដូចជាជួយសម្រួលដល់ប្រជាជនខ្មែរនិងអ្នកអានទាំងអស់ក្នុងការត្រៀមខ្លួនមុនពេលសម្ភាសន៍។ ខាងក្រោមនេះជាកម្រងសំណួរនិងចម្លើយចំនួន១១៖
១៣ តើអ្នករំពឹងប្រាក់ខែប៉ុន្មាន?
រំពឹងច្រើនពេកអ្នកអាចបាត់បង់ឱកាស តិចពេកបាត់បង់ប្រយោជន៍ ហេតុដូចនេះត្រូវស្វែងយល់ពីកម្រិតប្រាក់ខែសម្រាប់មុខតំណែងដែលបានដាក់ជាមុនសិនមុនមកសម្ភាសន៍តាមអ៊ីនធើណេតឬសាកសួរអ្នកដទៃ។
 
១៤ តើអ្នកពូកែក្នុងការធ្វើការងារក្រុមឬទេ?
ទោះមិនពូកែក៏ត្រូវតែឆ្លើយ ស្របតាមសំណួរដែរ។ នេះជាឱកាសក្នុងការបង្ហាញសក្ដានុពលជាអ្នកដឹកនាំពីកំណើត។
 
១៥ តើមានអ្វីដែលធ្វើឱ្យអ្នកមួរម៉ៅអំពីមនុស្សដែលអ្នកធ្លាប់ធ្វើការជាមួយទេ?
ទោះអ្នកធ្លាប់មានទំនាស់នឹងពិបាកក្នុងការរួមការងារក៏ដោយ ក៏គប្បីឆ្លើយថា អ្នកមិនមានបញ្ហាក្នុងការរួមការងារនោះទេ បើមានតិចតួចក៏អាចដោះស្រាយបានតាមសន្ដិវិធី។
១៦ តើមាននរណាម្នាក់ដែលអ្នកមិនអាចធ្វើការជាមួយបានទេ?
គ្មាននរណាម្នាក់ដែលខ្ញុំមិនអាចធ្វើការជាមួយបាននោះទេ ដរាបណាយើងចេះគោរពឲ្យតម្លៃគ្នា។
១៧ ប្រាប់អំពីបញ្ហាណាមួយដែលអ្នកធ្លាប់មានពីមុន។
ធម្មតាទេ បញ្ហាអ្នកណាក៏ធ្លាប់មានដែរ តែបើវាតិចតួចមិនបាច់លើកឡើងទេ ហើយប្រាប់ត្រង់ថាអត់តែម្ដងទៅ។
១៨ តើអ្នកធ្វើការដើម្បីប្រាក់ខែឬចំណូលចិត្ត?
អ្នកអាចនិយាយថាប្រាក់ខែជាកត្តាជម្រុញមួយ ក៏ប៉ុន្ដែបើការងារដែលអ្នកធ្វើគឺជាការងារដែលមិនចូលចិត្តឬមិនស្រលាញ់ក៏គ្មានន័យដែរសម្រាប់អ្នក។
១៩ តើអ្នកជាមនុស្សដែលគួរឲ្យចូលចិត្តឬគួរឲ្យខ្លាច?
តបទៅវិញថា អ្នកជាមនុស្សងាយស្រួលចុះសម្រុងនិងយោគយល់ ថែមទាំងចេះគោរពអ្នកដទៃ យ៉ាងណាមិញអ្នកក៏ជាមនុស្សហ្មត់ចត់និងច្បាស់លាស់ក្នុងការងារ។ ដូចនេះគ្មានអ្វីដែលគួរឲ្យខ្លាចនោះទេ។
២០ តើអ្នកមានឆន្ទៈក្នុងការដាក់ផលប្រយោជន៍ក្រុមហ៊ុននៅពីមុខជានិច្ចផលប្រយោ
ជន៍របស់អ្នកដែរឬទេ?
សំណួរនេះរាងពិបាកបន្ដិច តែយ៉ាងណានៅចំណុចនេះអ្នកកំពុងតែចង់ឲ្យគេមើលមកអ្នកក្នុងនាមជាបុគ្គលិកល្អដូចនេះ អ្នកច្បាស់ជាត្រូវនិយាយថា យេស ហើយ។
២១ ហេតុអ្វីត្រូវជ្រើសរើសអ្នក?
កុំព្យាយាមបង្ហាញថាអ្នកជាមនុស្សដែលល្អលើសគេ ខ្វះមិនបាន។ ប៉ុន្ដែត្រូវរៀបរាប់ពី បទពិសោធន៍ ទេពកោសល្យដែលសមស្របនឹងមុខតំណែងនោះ។
 
២២ តើអ្នកមានសំណួរអ្វីដែលចង់សួរមកកាន់ពួកយើងដែរឬទេ?
អ្នកអាចសួរអ្វីក៏បាន ឲ្យតែអ្នកឆ្ងល់យ៉ាងសមគួរបំផុត។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742