២ សំនួរដែលអ្នកគួរសួរខ្លួនឯង មុននឹងសម្រេចដាក់ពាក្យកម្ចីមកកាន់ធនាគារ

២ សំនួរដែលអ្នកគួរសួរខ្លួនឯង មុននឹងសម្រេចដាក់ពាក្យកម្ចីមកកាន់ធនាគារ
ជារៀងរាល់សប្តាហ៍ ស្ពានបានទទួលការហៅចូលតាមទូរសព្ទ និងសារជាច្រើន រាប់រយ ដែលទាក់ទងមកសាកសួរពត៌មាន ទាក់ទងនឹងប្រាក់កម្ចី ព្រមទាំង ដាក់ពាក្យស្នើសុំកម្ចីទៅកាន់ធនាគារដែលជាដៃគូររបស់យើង។
តាមរយៈពត៌មានដែលបានពីការទទួលទូរសព្ទ និងសារទាំងនេះ យើងសង្ដេតឃើញថា ចំនួនប្រជាជនកម្ពុជាដែលមានបំណងចង់ស្នើសុំកម្ចី ហាក់ដូចជា មានការកើនឡើងខ្លាំង។ អ្នកខ្លះស្នើសុំកម្ចី ជាមួយគោលបំណងច្បាស់លាស់ដូចជា ដើម្បីយកទៅពង្រើកអាជីវកម្មជាដើម ចំណែកឯអ្នកមួយចំនួនទៀត មានគំនិតចង់ខ្ចីប្រាក់
តែមិនមានគោលបំនងច្បាស់លាស់ទេថា នឹងយកទៅធ្វើអ្វីអោយពិតប្រាកដ ដែលជា ហេតុនាំអោយគេជួបវិបត្តិហិរញ្ញវត្ថុនៅពេលក្រាយ។
ដូចច្នះហើយ ដើម្បីជួយដល់អ្នកដែលជួបនឹងបញ្ហានេះ ស្ពានចង់ធ្វើការចែករំលែកជាមួយអ្នកនូវ ចំនុចមួយចំនួនដែលអ្នកគួរពិចារណាមុននឹងអ្នកសម្រេចចិត្តយកកម្ចី។