រឿងទាំង8ដែលបុគ្គលជោគជ័យធ្វើមុនឈានចូលវ័យ៣០ឆ្នាំ (តពីភាគមុន)

រឿងទាំង៣ដែលបុគ្គលជោគជ័យធ្វើមុនឈានចូលវ័យ៣០ឆ្នាំ (តពីភាគមុន)
ជោគជ័យវាមិនមែនជារឿងដែលអាចសម្រេចបានក្នុងរយៈពេលមួយយប់បាននោះទេ វាត្រូវការពេលវេលា ការតស៊ូនិងអត់ធ្មត់ជាច្រើន។ បើនិយាយពីនៅសង្គមខ្មែរ បុគ្គលដែលមានភាពជោគជ័យមុនពេលវយ័៣០ឆ្នាំមានមិនច្រើននោះទេ។ ខាងក្រោមនេះគឺជាចំណុចដែលបុគ្គលទាំងនោះតែងគិតនិងអនុវត្តន៍៖
៥ ពួកគេរក្សាគោលជំហរតស៊ូអត់ធ្មត់
ការងារអ្វីក៏ដោយបើមិនមានការតស៊ូអត់ធ្មត់នោះទេ ប្រាកដជាមិនជោគជ័យទេ សូម្បីតែការសិក្សា។ ពេលខ្លះភាពបរាជ័យអាចផ្ដល់ពេលវេលាដ៏ល្វីងជូរចត់និងសោកសៅមួយដល់អ្នក តែវាក៏បង្រៀនអ្នកឲ្យមានភាពរឹងមាំក្នុងឆាកជីវិត។ មិនខុសទេ បុគ្គលដែលជោគជ័យសុទ្ធតែធ្លាប់ហែលឆ្លងឧបសគ្គរាប់មិនអស់ អ្នកខ្លះជំនួញបរាជ័យជំពាក់គេជុំទិស អស់លុយពីខ្លួន។ អ្វីដែលសំខាន់គឺត្រូវយកមេរៀនទាំងនោះទុកជាបទពិសោធន៍និងរឹងមាំឡើងវិញ។ ចង់ជោគជ័យត្រូវតស៊ូអត់ធ្មត់លេបថ្មលេបគ្រោះ និងទទួលរងសម្ពាធគ្រប់បែបយ៉ាង។
៦ ពួកគេបំពេញចន្លោះខ្វះខាតរបស់ខ្លួន
ជាតិជាមនុស្សគ្មានអ្នកណាល្អគ្រប់ដប់ ចេះគ្រប់មុខ ដឹងគ្រប់សព្វនោះទេ បើមានពិតមានក៏ប្រហែលជាចូលនិព្វានបាត់ហើយ។ ការដែលដឹងពីចំណុចខ្វះខាតរបស់ខ្លួនហើយចាប់ផ្ដើមបំពេញវា គឺជាការភ្ញាក់រលើកដ៏ល្អបំផុត និងជាផ្នែកនៃការអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាមនុស្សដែលមានសក្ដានុពល។ ពួកគេជាមនុស្សដែលដឹងថាខ្លួនឯងជានរណា និងកំពុងធ្វើអ្វី ខ្វះខាតអ្វីនិងព្យាយាមបំពេញវា។
៧ ពួកគេរៀនសម្របខ្លួនតាមស្ថានភាព
ទោះអ្នកខ្ពស់ដល់មេឃក៏ដោយ បើមិនចេះសម្របខ្លួនតាមកាលៈទេសៈទេ ក៏ពិបាករស់នៅក្នុងសង្គមដែលពោរពេញទៅដោយការផ្លាស់ប្តូរឥតឈប់ឈរនេះដែរ។ ចាស់បុរាណខ្មែរនិយមពោលថា ៉ចូលស្ទឹងតាមបត់ ៉ធ្វើអ្វីត្រូវចេះសម្របតាមគេឯង មិនមែនស្លុយតែឯងហើយគិតថាខ្លួនត្រូវគ្រប់មុខនោះទេ។
៨ ពួកគេតែងសុំនិងស្ដាប់យោបល់អ្នកដទៃ
មិនថាអ្នករៀនបានជ្រៅជ្រះបានប៉ុណ្ណាក៏ដោយ ក៏នៅមានចំណុចខ្វះខាតដែរ មិនប្រាកដថាអ្វីដែលធ្វើនិងសម្រេចចិត្តសុទ្ធតែត្រូវនោះទេ។ ដូចនេះមនុស្សឆ្លាតត្រូវចេះស៊ើបសួរយោបល់ពីអ្នកដែលមានបទពិសោធន៍ច្រើន ទទួលយកដំបូន្មានល្អមកពិចារណា និងអនុវត្ត។ ស្ដាប់និងទទួលយករាល់ការសរសើរនិងរិះគុណដើម្បីយកមកកែលម្អ ដោយមិនគិតតែពីគំនិតខ្លួនឯងនិយមពេកនោះទេ។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742