តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
កំហុសទាំង៣របស់អាជីវកម្មខ្នាតតូច
អ្វីដែលពិបាកបំផុតក្នុងការធ្វើអាជីវកម្មគឺ ការគ្រប់គ្រងហិរញ្ញវត្ថុ។ ជាទូទៅម្ចាស់អាជីវកម្មខ្នាតតូចក្នុងប្រទេសមួយចំនួនមិនសូវមានបទពិសោធន៍ក៏ដូចជាចំណេះដឹងច្រើនផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្ម ពីព្រោះពួកគាត់ច្រើនផ្តោតការយកចិត្តទុកដាក់ទៅលើ ដំណើរអាជីវកម្មនិងការបម្រើអតិថិជនឲ្យបានល្អជាជាងការផ្ដោតចំណាប់អារម្មណ៌លើកំណត់ត្រានិងផែនការហិរញ្ញវត្ថុរបស់ពួកគេ។ ដូចនេះហើយទើបបង្កើតបានជាកំហុសមួយចំនួនដែលរារាំងការរីកចម្រើនរបស់ពួកគេ។ ខាងក្រោមនេះជាកំហុសដែលសហគ្រិនទាំងឡាយពុំគួរមើលរំលង៖
១ សាច់ប្រាក់មិនគ្រប់គ្រាន់
សាច់ប្រាក់មិនគ្រប់គ្រាន់ក៏អាចជាដើមហេតុនៃការបរាជ័យក្នុងជំនួញដែរ។ ឧទាហរណ៍៖ សហគ្រិនវ័យក្មេងមួយចំនួននៅប្រទេសកម្ពុជារមែងមានភាពត្រេកត្រអាលនឹងប្រាក់កំរៃដែលពួកគេរកបានដំបូង ហើយភ្លេចគិតទៅដល់ហានិភ័យនៃការចំណាយរបស់ពួកគេ។ ពេលខ្លះអ្នកប្រហែលជាទទួលបានអត្រានៃការលក់ច្រើននៅក្នុងបញ្ជី ប៉ុន្ដែកុំភ្លេចថាអ្នកចាំបាច់ត្រូវចំណាយលើរបស់ទាំងនោះជាមុនសិន មុននឹងយកមកលក់បន្ដឲ្យអតិថិជនរបស់អ្នក។ បើសិនជារកបានម៉ូយដុំ ឬទទួលការកុម្មង់ទ្រង់ទ្រាយធំ នោះអ្នកប្រាកដជាជួបប្រទះនឹងហានិភយ័ក្នុងការទទួលបានប្រាក់យឺតយ៉ាវ។ ក្រៅពីការលក់ដូរទំនិញ អ្នកក៏ចាំបាច់បញ្ចេញថ្លៃចំណាយសម្រាប់បុគ្គលិកនិងថ្លៃប្រើប្រាស់ផ្សេងទៀត។ ហានិភ័យទាំងនេះ អាចបង្ខំឲ្យសហគ្រិនវ័យក្មេងឬថ្មីថ្មោងមួយចំនួនឈានទៅរកការខ្ចីប្រាក់ពីធានាគារដើម្បីយកមកដោះស្រាយបញ្ហា បើធ្ងន់ធ្ងរប្រហែលជាត្រូវក្សយ័ធុនក៏ថាបាន។
២ ការច្រលូកច្រលំគ្នានូវមូលនិធិជំនួញនិងប្រាក់ផ្ទាល់ខ្លួន
ការដែលសន្មតថាអ្នកជាម្ចាស់តែមួយហើយព្យាយាមប្រើប្រាស់ប័ណ្ណឥណទានផ្ទាល់ខ្លួនមកទិញដូរ និងផ្គត់ផ្គង់អាជីវកម្មគឺជាកំហុសមួយរបស់សហគ្រិនទូទៅព្រោះវាធ្វើឲអ្នកបាត់ដានពីចំណូលចំណាយ ឬខាតចំណេញក្នុងអាជីវកម្មរបស់អ្នក។ ករណីកើតឡើងជារឿយៗក្នុងស្រទាប់អាជីវកម្មតូចតាចនៅកម្ពុជា ហើយបង្កជាការឈឺក្បាលដល់ម្ចាស់អាជីវកម្មរាល់ពេលដែលត្រូវកាត់កងបង់ពន្ធអាជីវកម្មប្រចាំឆ្នាំពីព្រោះពិបាកក្នុងការបែងចែកនូវការចំណាយសម្រាប់អាជីវកម្មនិងចំណាយផ្ទាល់ខ្លួន។ជាថ្មីម្ដងទៀតសម្រាប់សហគ្រិនឬម្ចាស់អាជីវកម្មថ្មីថ្មោង ទោះបីជាអាជីវកម្មរបស់អ្នកប្រតិបត្តិការទៅក្រៅម៉ោងនិងមានប្រាក់ចំណេញតិចតួចក៏ដោយអ្នកចាំបាច់ត្រូវមានគណនីត្រួតពិនិត្យដាច់ដោយឡែកនិងកាតឥណទានដាច់ដោយឡែកសំរាប់អាជីវកម្មដើម្បីបញ្ចៀសនូវហានិភ័យនិងការភន្ដ័ច្រឡំនានា។
៣ តម្លៃ
ជាទូទៅមិនថាគេ មិនថាយើងពេលដែលចាប់ផ្ដើមអាជីវកម្មដំបូងរមែង ព្យាយាមកំណត់តម្លៃទំនិញរបស់ខ្លួនឲ្យថោកជាងហាងដ៏ទៃ ហើយយកចំណេញតិចតួចព្រោះយល់ថានេះជាជំហានដំបូងក្នុងប្រឡូកក្នុងទីផ្សារនិងបង្កើនអតិថិជន គិតប្រាក់ច្រើនពេកអាចនឹងបាត់បង់ការលក់ទៅឱ្យគូប្រជែង។ ប៉ុន្ដែការកំណត់តម្លៃបានថោកនេះអាចបង្កជាហានិភ័យដល់មុខជំនួញក៏ព្រោះតែម្ចាស់អាជីវកម្មថ្មីថ្មោងខ្លះមិនបានរាប់បញ្ចូលឬដកចេញការចំណាយមួយភាគធំដែលគាត់វិនិយោគ។ ដូចនេះវាជាមេរៀនមួយសម្រាប់អ្នក ចូរកុំព្យាយាមធ្វើជាអ្នកលក់របស់ក្នុងតម្លៃទាបបំផុតដើម្បីចង់បានអតិថិជនហើយត្រូវខាតបង់ចំណូលអី។ ចូរកំណត់តម្លៃណាដែលសមរម្យហើយរាប់បញ្ចូលនូវការចំណាយឲ្យរួចរាល់សិនសឹមដាក់លក់។ នៅពេលអាជីវកម្មដំណើរការបានល្អហើយសឹមវាយតម្លៃឡើងវិញ។