ហេតុផលបីយ៉ាងដែលអ្នកគួរធ្វើការសន្សំប្រាក់
ការសន្សំជាផ្នែកមួយធ្វើអោយអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើអ្វីដែលអ្នកចង់បាន ដូចជាអ្នកចង់ធ្វើការ វិនិយោគតែអ្នកមិនប្រាក់ដុលសម្រាប់វិនិយោគនោះទេ បើអ្នកមិនធ្វើសន្សំទេ អ្នកកុំសង្ឃឹមថាអ្នកក្លាយជា អ្នកមានអោយសោះ។ អ្វីដែលសំខាន់សម្រាប់លើកទឹកចិត្តអ្នកអោយធ្វើការសន្សំនោះ គឺអ្នកត្រូវដាក់ថាអ្នក សន្សំដើម្បីអ្វី?
ទាំងនេះជាមូលហេតុដែលអ្នកត្រូវធ្វើការសន្សំប្រាក់៖
១. មានសេរីភាពហិរញ្ញវត្ថុ
អ្នកអាចនឹងមានការលំបាកក្នុងការដកប្រាក់ចំណូលរបស់អ្នក ចូលទៅកាន់គណនីសន្សំ។ បើទោះបីអ្នកមិនមានគោលដៅសម្រាប់ការសន្សំសម្រាប់ថ្ងៃនេះ អ្នកអាចប្រើប្រាស់ប្រាក់ដែលអ្នកសន្សំថ្ងៃខាងមុខក៏ ថាបាន។ អ្នកអាចយកប្រាក់សន្សំរបស់អ្នក មកធ្វើការវិនិយោគដើម្បីបង្កើនចំណូលដល់អ្នក ដូចជាទិញ ឡាន ផ្ទះ ឬ បើកអាជីវកម្មអ្វីដែលផ្ដល់ចំណូលអោយអ្នកបន្ថែមទៀតនោះ។ ម៉្យាងវិញទៀត ប្រាក់សន្សំរបស់ អ្នកជួយអោយអ្នកមានចំណូលរាល់ខែ ដោយអ្នកមិនចាំបាច់ទៅធ្វើការដូចមុន ដោយប្រាក់ចំណូល នោះបានពីការវិនិយោគរបស់អ្នក ដែលធ្វើអោយអ្នកមានសេរីភាពហិរញ្ញវត្ថុ ទោះបីអ្នកចូលនិវត្តន៍ក៏ដោយ ។ បើទោះបីអ្នកមិនយកប្រាក់សន្សំរបស់មកធ្វើការវិនិយោគក៏ដោយ អ្នកអាចយកប្រាក់សន្សំរបស់អ្នក សម្រាប់ចាយវាយពេលអ្នកចូលនិវត្តន៍ ព្រោះអ្នកមើលមិនឃើញថាអ្នកធ្វើការបានប៉ុន្មានឆ្នាំទៀតទេ? ហើយបន្ទាប់ពីអ្នកចូលនិវត្តន៍ទៅ អ្នកមានប្រាក់ពីណាសម្រាប់ផ្គត់ផ្គង់ដល់ខ្លួនឯងនោះ?
ហេតុផលបីយ៉ាងដែលអ្នកគួរធ្វើការសន្សំប្រាក់
Pages: 1 2