តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
ចំណុចទាំង៣ដែលអ្នកត្រូវប្រឈមបន្ទាប់ពីចូលនិវត្តន៍
បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ អ្នកចាប់ផ្ដើមចូលដល់វយ័ដែលមានការងារឬមុខរបរផ្ទាល់ខ្លួន និងមានគ្រួសារ។ ជីវិតបន្ទាប់របស់អ្នកគឺត្រូវធ្វើការដើម្បីរកប្រាក់ចំណូលទ្រទ្រង់គ្រួសារ ពេលវ័យកាន់តែចាស់អ្នកកាន់តែទ្រុឌទ្រោមនិងលែងសូវសកម្មដូចមុន រោគគាពាធនានាក៏ចាប់ផ្ដើមចោមរោម បង្ហាញថាអ្នកដល់ពេលចូលនិវត្តន៍ហើយ។ អ្នកនឹងមានពេលសម្រាកច្រើនតែ ក៏មានចំណុច៣យ៉ាងដែលអ្នកត្រូវត្រៀមខ្លួនបន្ទាប់ពីនេះ៖
១ សុខភាពរបស់អ្នកទ្រុឌទ្រោម
មិនអាចប្រឆាំងនឹងធម្មជាតិបាននោះទេ ដូចព្រះពុទ្ធលោកពោលថា កើត ចាស់ ឈឺ ស្លាប់ គឺជាវាលវដ្ដសង្សាររបស់មនុស្សលោកដែលមិនអាចគេចផុត។ ទោះបីពីក្មេងអ្នកមានសុខភាពល្អ សកម្ម កម្លាំងមាំមួន មិនចេះឈឺថ្កាត់យ៉ាងណាក៏ដោយ ក៏ពេលចាស់ទៅអ្នកនៅតែត្រូវប្រឈមនឹងរោគាពាធនានា។ ពេលចូលនិវត្តន៍ហើយ អ្នកមានពេលសម្រាក ធ្វើអ្វីដែលអ្នកចង់ នៅផ្ទះមើលទូរទស្សន៍ អានសៀវភៅ គេងពេញមួយថ្ងៃបាន។ ប៉ុន្ដែទម្លាប់ទាំងនេះអាចនឹងធ្វើឲ្យអ្នកកាន់តែទ្រុឌទ្រោមមិនដឹងខ្លួន។ ដូចនេះ អ្នកត្រូវបែងចែកពេលវេលាខ្លះសម្រាប់ហាត់ប្រាណ និងពិសាររបបអាហារដែលត្រឺមត្រូវដើម្បីសុខភាព។
២ អ្នកងាយធុញទ្រាន់
ទោះបីជាអ្នកធ្លាប់ស្រមៃថា មានពេលវេលាច្រើនដើម្បីទៅកាន់វត្តវ៉ាធ្វើបុណ្យកុសល ចំណាយពេលលេងជាមួយកូនចៅក៏ដោយ ក៏វាមានរយៈពេលខ្លីដែរ។ មិនយូរប៉ុន្មានអ្នកនឹងត្រូវប្រឈមការពិត ដែលគួរឲ្យធុញទ្រាន់ ព្រោះអ្នកមិនបានធ្វើខ្លួនឲ្យរវល់ដូចពេលដែលអ្នកអង្គុយធ្វើការ។ អ្នកនឹងចាប់ផ្ដើមមានអារម្មណ៌ថា ខ្លួនជាបន្ទុកដល់កូនចៅ ជាពិសេសនៅពេលឈឺថ្កាត់ម្ដងៗ។
៣ ឯកោ
នឹកកន្លែងធ្វើការ? ចង់ជួបជុំមិត្តភក្តិ? នៅតែផ្ទះមិនដឺងទៅណា? ការពិតណាស់
ទោះបីជាមនុស្សដែលរីករាយមិនចេះកើតទុក្ខក៏ដោយ ក៏គង់មានអារម្មណ៌ឯកការគិតច្រើន ពេលដែលនៅម្នាក់ឯងច្រើន។
ជាពិសេសចាស់ៗខ្មែរយើង គាត់តែងមានអារម្មណ៌មិនសប្បាយចិត្ត ចិត្តច្រើន ងាយអន់ចិត្ត។ អាស្រ័យហេតុនេះ កូនចៅគួរចំណាយពេលឲ្យបានច្រើនកំដរពួកគាត់។