៣ ចំណុចបង្ហាញថាតើអ្នកជាមនុស្សអសកម្មខ្លាំងកម្រិតណា
ពេលខ្លះអ្នកឆ្ងល់ខ្លួនឯងថា តើអ្នកជាមនុស្សបែបណានៅកន្លែងធ្វើការ? តើឧស្សាហ៍ពេកឬលំៗ ឬអសកម្មខ្លាំងតែម្ដង?
ថ្ងៃនេះស្ពាននឹងបង្ហើបពីសញ្ញាទាំង៣បង្ហាញដល់អ្នកអានខ្មែរថាតើអ្នកជាមនុស្សបែបណានៅកន្លែងការងារ៖
១ អ្នកមិនចូលចិត្តអើពើឬមិននិយាយស្ដីអ្វីទាំងអស់
ភាពខុសគ្នាពីមនុស្សស្ងប់ស្ងាត់មិនចូលចិត្តនិយាយស្ដីព្រោះការអៀនប្រៀន និងមនុស្សដែលមិនចង់និយាយមានលក្ខណៈខុសគ្នា។ បើសិនអ្នកចូលរួមក្នុងការប្រជុំហើយមិនសូវយកចិត្តទុកដាក់ពីការលើកឡើងនូវមតិយោបល់របស់អ្នកដទៃ ហើយគិតតែចុចទូរសព្ទបន្លប់ភាពអផ្សុកនោះមានន័យថា អ្នកចំជាមនុស្សអសកម្មមែនហើយ។ ព្រោះអ្នកព្យាយាមច្រានចោល ធ្វើមិនអើពើចំពោះអ្វីដែលបានឮ។ ការធ្វើបែបនេះ បង្ហាញយ៉ាងច្បាស់ពីចំណុចអវិជ្ជមានរបស់អ្នកទៅកាន់អ្នកដ៏ទៃ ព្រមទាំងបង្អោនសីលធម៌និងសុជីវធម៌របស់អ្នកចំពោះអ្នកដទៃ។ អាស្រ័យហេតុនេះអ្នកគួរកែទម្លាប់អាក្រក់នេះចោល ដោយទុកទូរសព្ទដៃក្នុងកាបូបនិងដាក់សម្លេងញរ័ដើម្បីចៀសវាងការរំខាន។
២ អូសបន្លាយការងារ
ទម្លាប់មួយនេះតែងកើតឡើងចំពោះមនុស្សគ្រប់រូប ជាពិសេសសិស្សនិស្សិតខ្មែរក្នុងការអូសបន្លាយការងារដល់ថ្ងៃឬមួយយប់ចុងក្រោយសឹមបង្ហើយ។ ទម្លាប់អាក្រក់មួយនេះជះឥទ្ធិពលដល់វយ័ការងារ។ ការដែលទម្លាប់ទម្រន់ធ្វើការមួយៗ បណ្ដោយឲ្យពេលទៅមុនចោល មិនផ្ដោតការយកចិត្តទុកដាក់១០០%ចំពោះការងារ ចូលចិត្តធ្វើនេះបន្ដិចនោះបន្ដិច ទុកការងារចោលពាក់កណ្ដាលផ្លូវ សុទ្ធសឹងតែជាសញ្ញាបង្ហាញពីភាពអសកម្មនៅកន្លែងការងារ។ ដូច្នេះហើយអ្នកត្រូវកែទម្លាប់អាក្រក់នេះចោល និងមានទំនួលខុសត្រូវចំពោះការងារខ្លួន។
៣ ទុកនរណាម្នាក់ចោល
នៅពេលដែលអ្នកមិនចូលចិត្តមិត្តរួមការងារណាម្នាក់ឬអាក់អន់ស្រពន់ចិត្ត ហើយអ្នកបែរជាដើរចេញ មិនរវល់ឬ និយាយឲ្យសាមញ្ញមិនចង់ជ្រលក់នឹងគេ។ អ្នកទៅណាមកណាជាមួយអ្នកដ៏ទៃទៀតដោយមិនរាប់គេបញ្ចូល នោះក៏បង្ហាញថាអ្នកជាមនុស្សអសកម្មក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហាដែរ។ អ្នកគប្បីត្រូវដោះស្រាយទំនាស់ដោយការអង្គុយនិយាយគ្នាបែបមនុស្សធំ ព្រោះអ្នកមិនមែនកូនក្មេងដែលឈប់លេងចូលគ្នាពេលខឹងនោះទេ។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742