៣​​ ចំណុចជួយបន្ថយចំណាយរស់នៅរបស់អ្នក

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
មនុស្សទូទៅយល់ឃើញថា​ បើរកលុយ ពិតជាពិបាកណាស់ ប៉ុន្តែបើនិយាយពីរឿងចាយលុយនោះ​ គឺថាលឿនដូចទឹកហូរអញ្ចឹង។ ចំពោះ​ខ្ញុំផ្ទាល់ក៏យល់ឃើញដូច្នោះដែរ។ ខាងក្រោមនេះជា​ ៣​ ចំណុច​ ដែលខ្ញុំជឿជាក់ថា​នឹងជួយកាត់បន្ថយ ការចាយវាយសម្រាប់ការរស់នៅរបស់លោកអ្នក។
១. បន្ធូរបន្ថយស្ថានភាពរស់នៅរបស់អ្នក
លំនៅដ្ឋានជារឿងមួយ​ ដែលមនុស្សភាគច្រើនយល់ថា​ ជារឿងចាំបាច់បំផុតសម្រាប់ពួកគេ។ ជាការពិតណាស់ នៅពេលលោកអ្នកមិនទាន់មាន លទ្ធភាពទិញផ្ទះផ្ទាល់ខ្លួនបាន នោះអ្វីដែលអ្នកត្រូវគិតគូរគឺ​ ថ្លៃឈ្នួលផ្ទះជួលប្រចាំខែ។ ក្នុងន័យនេះខ្ញុំចង់សំដៅថា បើអ្នកមានជីវភាពខ្វះខាតនៅឡើយ អ្នកគួរស្វែងរកមើលផ្ទះជួលណាមួយ ដែលមានតម្លៃសមរម្យ​ និងអាចឱ្យអ្នកសន្សំថវិកាបានខ្លះ។ បើអ្នករស់នៅតែម្នាក់ឯង អ្នកអាចជួលបន្ទប់សមល្មមសម្រាប់អ្នករស់នៅ មិនចាំបាច់នៅផ្ទះធំពេកទេ ព្រោះទំហំកន្លែងស្នាក់នៅកាន់តែធំ​ កាន់តែមានតម្លៃថ្លៃ។ មួយវិញទៀត អ្នកអាចបបួលមិត្តៗដែលចង់ជួលផ្ទះ ឱ្យស្នាក់នៅជាមួយគ្នាក៏បាន ព្រោះអ្នកទាំងអស់គ្នា​អាចរំលែកលុយជួលផ្ទះ និងកាត់បន្ថយថ្លៃឈ្នួលក្នុង១ នាក់ បានច្រើនជាងធម្មតា។
២. គួរកុំបរិភោគអាហារខាងក្រៅច្រើនពេក
ខ្ញុំដឹងថាសម័យនេះ មនុស្សជាច្រើននាក់សុទ្ធមមាញឹកខ្លាំង រហូតដល់អ្នកខ្លះដកខ្លួនមិនរួចពីការងារ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនគួរទទួលទានឬទិញអាហារនៅក្រៅផ្ទះ ច្រើនដងពេកនោះទេ ព្រោះយើងឃើញស្រាប់ហើយថា អាហារនៅខាងក្រៅជាទូទៅ មានតម្លៃថ្លៃជាងខ្លួនយើងធ្វើផ្ទាល់។ ដូចនេះ​បើយើងអាចញ៉ាំម្ហូបអាហារនៅផ្ទះ យើងអាចសន្សំលុយកាក់បានខ្លះ ហើយមិនតែប៉ុណ្ណោះ យើងអាចមានទំនុកចិត្តលើអនាម័យម្ហូបអាហារ នៅពេលយើងជាអ្នកធ្វើវាដោយផ្ទាល់ដៃ។
៣.​ កាត់បន្ថយថ្លៃសេវាទូទាត់លុយ
អ្នកអាចកាត់បន្ថយថ្លៃសេវាទូទាត់លុយបានយ៉ាងងាយ តាមរយៈការទូទាត់លុយពីកុងធនាគារដែលអ្នកប្រើប្រាស់។ ចំពោះការប្រើកុងធនាគារផ្សេង អ្នកនឹងត្រូវចំណាយថ្លៃសេវាទូទាត់ប្រាក់។ សូមអ្នកធ្វើយ៉ាងណាកាត់បន្ថយថ្លៃសេវាទាំងនេះ នោះអ្នកនឹងអាចសន្សំលុយកាក់របស់អ្នក លើកលែងតែករណីអ្នកមានការបន្ទាន់ខ្លាំង ហើយមិនអាចស្វែងរកកុងធនាគាររបស់អ្នក នៅក្នុងទីតាំងដែលអ្នកកំពុងតាំងទី (ឧទាហរណ៍៖ នៅក្រៅប្រទេស)។
ខ្ញុំសង្ឃឹមថា ចំណុចទាំង ៣​ នេះនឹងផ្ដល់គំនិតខ្លះៗដល់លោកអ្នក ក្នុងការកាត់បន្ថយចំណាយរស់នៅរបស់អ្នក។