អត្ថប្រយោជន៍នៃវិញ្ញាបនប័ត្រប្រាក់បញ្ញើមានកាលកំណត់

៤.មានសុវត្ថិភាព
នៅពេលអ្នកដាក់ប្រាក់បញ្ញើនៅធនាគារមានន័យថាប្រាក់របស់អ្នកនឹងត្រូវទទួលបានការការពារយ៉ាងយកចិត្តទុកដាក់ពីធនាគារ។ ប្រាក់របស់អ្នកមិនត្រូវបានគេលួច ឬជ្រុះបាត់ដូចអ្នកយកលុយតាមខ្លួន ឬរក្សាទុក ក្រោមខ្នើយ ពូក ក្នុងទូរនៅផ្ទះជាដើម។ ម៉្យាងទៀតសម្រាប់សហគ្រិនគេនិយាយថា ការដាក់ប្រាក់បញ្ញើ នៅធនាគារគឺជាការវិនិយោគដែលមានសុវត្ថិភាពបំផុត ដែលអ្នកនឹងចំណេញបានការប្រាក់រហួតដល់ អ្នកដកប្រាក់ពីធនាគារ ហើយសម្រេចចិត្តឈប់ផ្ញើទៀត។
ការដាក់ប្រាក់បញ្ញើនៅធនាគារគឺជាវិធីទុកដាក់លុយដែលមានសុវត្ថិភាពហើយអ្នកចំណេញបានការប្រាក់ទៀតផង ពោលគឺយកលុយទៅបង្កើតលុយ។ បើអ្នកផ្ញើលុយនៅធនាគារកាន់តែយូរអ្នកនឹងទទួលបាន ការប្រាក់កាន់តែច្រើន មិនតែប៉ុណ្ណោះអ្នកក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។