សញ្ញាអាសន្នទាំង៤ដែលបង្ហាញថាអាជីវកម្មអ្នកប្រហែលជាជិតដល់ពេលបិទទ្វារ

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
សញ្ញាអាសន្នទាំង៤ដែលបង្ហាញថាអាជីវកម្មអ្នកប្រហែលជាជិតដល់ពេលបិទទ្វារ
ជាធម្មតាទេពេលដែលចាប់ផ្ដើមអាជីវកម្មដំបូងវាហាក់បីដូចជាយ៉ាប់យឺន ពិបាកខ្លាំងក្នុងការពុះពារឧបសគ្គដើម្បីឲ្យមុខជំនួញរបស់អ្នកមានដំណើរការទៅមុខយ៉ាងរលូននិងមានស្ថេរភាព។ យ៉ាងណាមិញការដែលសម្រេចចិត្តថាត្រូវបិទទ្វារអាជីវកម្មដោយសារតែមិនអាចទៅមុខបន្ដ កាន់តែយ៉ាប់យឺននិងក្ដុកក្ដួលក្នុងឱរ៉ាថែមទៀត។ ថ្ងៃនេះស្ពាននឹងបង្ហាញពីសញ្ញាទាំង៤ដល់សហគ្រិននៅកម្ពុជា ដែលបញ្ជាក់ថា អាជីវកម្មរបស់អ្នកជិតដល់ពេលបិទទ្វារ៖
១ អ្នកបរាជ័យក្នុងការទទួលបានប្រាក់ចំណេញប្រចាំឆ្នាំ
ជាទូទៅ សហគ្រិនតែងបែងចែកលុយសម្រាប់ខាតទុកជាស្រេច នៅពេលដែលអ្នកបើកដំណើរការមុខជំនួញក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំដំបូងសម្រាប់ថ្លៃខាតបង់ ដោយសារតែមិនទទួលបានប្រាក់ចំណេញទាល់តែសោះ ឬ តិច ឬត្រឹមតែមួយរួចខ្លួន។ ពេលដែលអ្នកចាប់ផ្ដើមសម្គាល់ឃើញថា ការលក់ហាក់បីដូចជាមិនមានការរីកចម្រើន ហើយថ្លៃបម្រុងសម្រាប់ខាតក៏ឈានដល់ការកំណត់ ព្រមទាំងយុទ្ធសាស្រ្តក្បាច់គុណទាំងឡាយដើម្បីសង្គ្រោះអាជីវកម្មហាក់គ្មានប្រសិទ្ធភាពនោះអ្នកត្រូវថយមួយជំហានដើម្បីសម្រេចចិត្តសារជាថ្មី ថាតើគួរបោះបង់ ឬបន្ដទៅមុខទៀតដោយការខ្ចីបំណុលពីធនាគារ? ធម្មតាទេ អ្វីគ្រប់យ៉ាងក្នុងជីវិតមិនមែនសុទ្ធតែដើរទៅ ជោគជ័យនោះទេ ពេលខ្លះការបោះបង់ក៏ជាមេរៀនមួយសម្រាប់ថ្ងៃក្រោយដើម្បីចាប់ផ្ដើមសារជាថ្មីឲ្យបានល្អជាងមុន។
២ បាត់បង់ឆន្ទៈសម្រាប់បេសកកម្មមួយនេះ
មុនពេលធ្វើអ្វីក៏ដោយ អ្នកចាំបាច់ត្រូវមានឆន្ទៈនិងការតាំងចិត្ត តែបើសិនជាអ្នកដើរដល់ចំណុចមួយដែល សូម្បីតែខ្លួនអ្នកមិនចាំផងថាហេតុអ្វីបានជាអ្នកចាប់ផ្ដើម? នោះមានន័យថាក្រុមហ៊ុនឬអាជីវកម្មរបស់អ្នកកំពុងតែស្ថិតក្នុងតំបន់គ្រោះថ្នាក់ប្រកាសអាសន្នហើយ។ នៅពេលដែលអ្នកចាប់ផ្ដើមទទួលបានប្រាក់ចំណូលតិច ស្របនឹងការបាក់ទឹកចិត្ត និងឆន្ទៈក្នុងការបន្ដទៅមុខទៀត សូម្បីតែងើបទៅធ្វើការ នោះគឺជាសញ្ញាអាសន្នមួយហើយ។
៣ អ្នកខ្វល់ពីចំណូលចិត្តរបស់ខ្លួនឯងជាងតម្រូវការអតិថិជន
ពាក្យបុរាណខ្មែរតែងពោលថា ភ្ញៀវគឺជាស្ដេច។ ពិតណាស់អាជីវកម្មក្នុងទីផ្សារកម្ពុជាដែលមានការប្រកួតប្រជែងរាល់ថ្ងៃនេះសុទ្ធសឹងតែដើម្បីតម្រូវចិត្តអតិថិជន។ ស្របគ្នានេះដែរក៏មានសហគ្រិនមួយចំនួនដែលបង្កើតអាជីវកម្មពឹងផ្អែកលើក្ដីស្រមៃនិងចំណូលចិត្តរបស់ពួកគេ។ យ៉ាងណាមិញការដែលគិតថា ផលិតផលរបស់ខ្លួនល្អលើសគេ ដោយសារតែវាស្របតាមចំណូលចិត្តហើយភ្លេចគិតពីការវាយតម្លៃរបស់អតិថិជនអាចនឹងនាំអ្នកទៅរកការបិទទ្វារអាជីវកម្ម។ អតិថិជនគឺជាអ្នកប្រើប្រាស់និងជាវផលិតផលពីអ្នក ស្របគ្នានេះដែរពួកគេក៏មានសិទ្ធក្នុងការផ្ដល់មតិយោបល់រិះគន់ស្ថាបនាផ្សេងៗ ដើម្បីជាគំនិតក្នុងការកែលម្អ។ ផ្ទុយទៅវិញ បើអ្នកគិតថាផលិតផលរបស់អ្នកល្អហើយ មិនត្រូវការកែលម្អទេ នោះអ្នកគប្បីបិទទ្វារអាជីវកម្មទៅល្អជាង។
 
៤ បុគ្គលិកឆ្នើមចាប់ផ្ដើមដាក់ពាក្យលាលែង
ក្រុមហ៊ុនឬអាជីវកម្មមួយអាចដំណើរការបានមិនមែនសុទ្ធតែអាស្រ័យលើអ្នកដឹកនាំទាំងស្រុងនោះទេ គឹមានការរួមផ្សំពីបុគ្គលិកផងដែរ។ បុគ្គលិកឆ្នើមអាចជួយឲ្យក្រុមហ៊ុនរីកចម្រើនលូតលាស់ នាំយកមកនូវអ្វីថ្មីៗ និងយុទ្ធសាស្រ្តផ្សេងៗ។ ប៉ុន្ដែបើសិនជាបុគ្គលិកឆ្នើមទាំងនោះចាប់ផ្ដើមដាក់ពាក្យលាលែងម្ដងម្នាក់ៗ នោះប្រហែលជាសញ្ញាអវិជ្ជមានមួយដែលអ្នកគួរពិចារណា