តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
នរណាខ្លះមិនចង់ក្លាយជាអ្នកមាន? មនុស្សជាច្រើនប្រាថ្នាចង់បានជីវិតរស់នៅ ដែលពោរពេញទៅភាពសប្បាយរីករាយសុខដុមរមនា។ ប៉ុន្តែពួកគេទាំងអស់មិនមែនសុទ្ធតែអាចបំពេញក្ដីស្រមៃរបស់ពួកគេបានទេ។ តើអ្វីខ្លះដែលរារាំងមនុស្សមួយចំនួន ពីការក្លាយខ្លួនជាអ្នកមាន?
១. អ្នកសាកសួរខុសមនុស្សសម្រាប់ដំបូន្មាន
ប្រសិនបើអ្នកទទួលយោបល់ឬដំបូន្មានពីបុគ្គល ដែលមិនដឹងប្រាកដប្រជាពីអ្វី ដែលពួកគេកំពុងនិយាយ អ្នកមិនអាចយកឈ្នះជីវិតរបស់អ្នកបានឡើយ។ ការស្វះស្វែងរកបុគ្គលដែលត្រឹមត្រូវ មានបទពិសោធន៍ច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ពិតជាមានសារៈសំខាន់ ក្នុងការតម្រង់ទិសនិងផ្លូវសម្រាប់ឱ្យអ្នកដើរ ឆ្ពោះទៅរកភាពជោគជ័យ។
២. អ្នកកំណត់ន័យខុសនៃភាពជោគជ័យ
នៅពេលដែលអ្នកមិនអាចកំណត់ន័យនៃភាពជោគជ័យ អ្នកនឹងមានភាពស្រពេចស្រពិល រាល់សកម្មភាពដែលអ្នកប្រព្រឹត្ត។ តើអ្នកដឹងទេថា ការកំណត់អត្ថន័យនៃភាពជោគជ័យ ជាកត្តាជំរុញឱ្យអាជីវកម្មជាច្រើនរីកចម្រើន? ដូច្នេះ អ្នកគួររៀនស្វែងយល់ពីភាពជោគជ័យ ដើម្បីទទួលបាននូវជីវិតសុខស្រួលនាថ្ងៃមុខ។
៣. អ្នកមានគោលដៅមិនត្រឹមត្រូវ
គោលដៅរបស់អ្នកមិនគួរណា មានភាពទូលំទូលាយពេកនោះទេ។ ឧបមាថា អ្នកចង់ក្លាយជាមហាសេដ្ឋីម្នាក់ក្នុងថ្ងៃអនាគត។ នេះជាគោលដៅមួយដែលមានលក្ខណៈទូលាយខ្លាំង។ ផ្ទុយនឹងការកំណត់គោលដៅបែបនេះ អ្នកអាចងាកមកធ្វើការពិចារណាមួយជំហានទៅជំហាន ដូចជាការបើកអាជីវកម្មពីតូចទៅធំ។ មានពាក្យមួយដែលគេនិយាយថា “សន្សឹមៗ កុំបំបោល។”
៤. អ្នកទទួលការអប់រំច្រើនលើសលប់
ក្នុងចំណុចនេះ ខ្ញុំមិនមែនចង់មានន័យថា ការអប់រំនាំមកនូវភាពខូចខាតអ្វីនោះទេ។ ក៏ប៉ុន្តែល្គឹកណាអ្នកសិក្សាច្រើនជ្រុលហួសហេតុ អ្នកអាចបាត់បង់ឱកាសនៅក្នុងពិភពជាក់ស្ដែង។ អ្នកជំនួញជោគជ័យធំៗភាគច្រើន មានគំនិតផ្ដួចផ្ដើមអាជីវកម្មនិងធ្វើការអនុវត្តជំនួញដោយផ្ទាល់ ដោយមិនបានសិក្សានៅឯមហាវិទ្យាល័យ។
សូមអ្នកចងចាំផងដែរថា ទម្លាប់របស់អ្នកជាកូនសោរនៃអ្វីដែលអ្នកចង់បាន។ អ្នកគួររៀនថ្លឹងថ្លែងនិងបោះចោលទម្លាប់ណា ដែលមិនបានផ្ដល់ប្រយោជន៍ដល់អ្នក។ បើអ្នកចង់ឆាប់ក្លាយជាអ្នកមាន អ្នកគួរប្រឹងប្រែងព្យាយាមពីពេលឥឡូវនេះតទៅ ដូចពាក្យចាស់មួយពោលថា “ស៊ូពិបាកមុន ចាំស្រណុកតាមក្រោយ។”