ការខ្ចីលុយមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ ឱ្យតែអ្នកមានផែនការច្បាស់លាស់ និងចេះវិនិយោគកែច្នៃយ៉ាងណា ដើម្បីបង្វែរលុយដែលអ្នកខ្ចី ទៅជាដើមទុនសម្រាប់លូតលាស់ទៅមុខ។ ផ្ទុយទៅវិញ សម្រាប់មនុស្សមួយចំនួនតូច ពួកគេបានប្រើប្រាស់ប្រាក់កម្ចី មិនថាតិចឬច្រើន គ្រាន់តែបំពេញបំណងឬតណ្ហារបស់ខ្លួនប៉ុណ្ណោះ ដោយមិនបានគិតគូរវែងឆ្ងាយ។ ដូចនេះ ស្ពានសូមលើកពី របស់របរ ៤ យ៉ាងដែលអ្នកគួរជៀសវាងខ្ចីលុយ ដើម្បីគ្រាន់តែបានរបស់ទាំងនេះ។
១. ការទិញរបស់ប្រើប្រាស់ ដែលតូចតាចនិងមិនចាំបាច់
សូមកុំខ្ចីលុយអ្នកដទៃ ដើម្បីតែទិញរបស់តូចតាច។ ឧទាហរណ៍ អ្នកចង់ទិញសៀវភៅប្រលោមលោកមួយក្បាល ដែលមានតម្លៃ ២០ ដុល្លារ តែអ្នកមិនទាន់មានលុយគ្រប់។ ដូចនេះ អ្នកគួរចាំសន្សំលុយបន្តិចម្ដងៗឱ្យគ្រប់សិន សឹមទិញសៀវភៅនោះ ព្រោះវាមិនមែនជារបស់ចាំបាច់ខ្លាំង សម្រាប់ការងារប្រចាំថ្ងៃរបស់អ្នកឡើយ។
២. ដំណើរកំសាន្តសម្រាកលំហែកាយ
សូមចងចាំថា អ្នកមិនគួរជំពាក់លុយគេ ដើម្បីដំណើរកំសាន្តរបស់អ្នកនោះទេ។ អ្នកមិនគួរខ្ចីលុយគេ ព្រោះតែអ្នកចង់ទៅលេងក្រៅប្រទេស ឬដើរលេងនៅកន្លែងថ្លៃៗ។ ផ្ទុយទៅវិញ អ្នកអាចងាកមកទិញកញ្ចប់ដើរកំសាន្ត ជាលក្ខណៈក្នុងស្រុកនិងមានតម្លៃសមរម្យ សមទៅនឹងលទ្ធភាពរបស់អ្នក។
៣. របស់របរប្រេនៗ
ជាការពិតណាស់ អ្នកណាមិនចង់ស៊ីវីល័យ ទាន់សម័យនិយមនឹងគេ។ ប៉ុន្តែអ្នកមានដែលធ្លាប់គិតទេថា ការដែលអ្នកចំណាយលុយច្រើនៗ ទៅលើរបស់ក្រៅខ្លួន ដើម្បីដើរឱ្យទាន់គេ ជារឿងខ្ជះខ្ជាយ? អ្នកអាចសន្សំលុយជាជាងខ្ចីលុយគេ នៅពេលអ្នកទិញរបស់របរដូចជា សំលៀកបំពាក់ ស្បែកជើង ទូរស័ព្ទដៃ ដែលសមស្របទៅនឹងសមត្ថភាពហិរញ្ញវត្ថុរបស់អ្នក។ ដូចនេះ អ្នកគួរឈប់ទិញរបស់របរប្រេនៗណា ដែលមិនចាំបាច់សម្រាប់អ្នកទៀត ដើម្បីសន្សំលុយកាក់ខ្លះៗ។
៤. ល្បែងស៊ីសង
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់លឺ ឬក៏បានជួបប្រទះដោយផ្ទាល់ នូវមនុស្សដែលជំពាក់លុយគេវ័ណ្ឌក ដោយសារតែល្បែងស៊ីសង។ អ្នកត្រូវជៀសវាងឱ្យឆ្ងាយពីអំពើអបាយមុខនេះ ព្រោះមិនត្រឹមតែអ្នកអាចអស់ប្រាក់កាក់ពីខ្លួន ជំពាក់គេរុំទិសនោះទេ អ្នកក៏អាចជាប់ពន្ធធនាគារផងដែរ។ សូមអ្នកកុំឱ្យ “សប្បាយមួយភ្លែត ទុក្ខមួយជីវិត” ដោយសារបញ្ហាល្បែងស៊ីសងនេះ។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742