តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ចំណុចអវិជ្ជមានទាំង៤យ៉ាងដែលធ្វើឲ្យអ្នកធ្លាក់ការសម្ភាសន៍
ជាទូទៅមុននឹងក្លាយជាបុគ្គលិកឯកជនក្រុមហ៊ុនការងារណាមួយ បេក្ខជនត្រូវឆ្លងកាត់ការសម្ភាសន៍ផ្ទាល់មាត់ជាមួយនឹងអ្នកពាក់ព័ន្ធក្នុងក្រុមហ៊ុន។ យ៉ាងណាមិញជំនាញ បទពិសោធន៍ និងភាពឆ្លាតវៃមួយមុខមិនមានលក្ខណៈគ្រប់គ្រាន់នោះទេ ចាំបាច់ត្រូវផ្សំផ្គុំជាមួយនឹងរូបសម្បត្តិ អត្តចរិក ពាក្យសម្ដីនិងកាយវិការ។ អត្ថបទថ្ងៃនេះនឹងរៀបរាប់ពីចំណុចអវិជ្ជមានទាំង៤យ៉ាងដល់យុវជនខ្មែរដែលពុំទាន់មានបទពិសោធន៍ក្នុងការប្រឡូកក្នុងសង្គមការងារពីអ្វីដែលគួរចៀសវាងកំឡុងពេលសម្ភាសន៍។
១ ឆែកទូរសព្ទ័ពេលសម្ភាសន៍
កំឡុងពេលសម្ភាសន៍អ្នកចាំបាច់ត្រូវផ្ដោតចំណាប់អារម្មណ៌មួយរយភាគរយចំពោះការឆ្លើយសំណួររបស់អ្នកសម្ភាសន៍ និងធ្វើឲបានល្អបំផុតដើម្បីកុំឲ្យបាត់បង់ឱកាស។
មុនពេលសម្ភាសន៍អ្នកគួរតែបិទទូរសព្ទ ឬនិងបិទសម្លេងញរ័ហើយទុកវាក្នុងកាបូបដើម្បីចៀសវាងការរំខាន។ ក្នុងករណីទូរសព្ទបន្លឺសម្លេង ឬមានការហៅចូល ហាមលើកទូរសព្ទជាដាច់ខាត អ្នកត្រូវចុចបិទហើយសូមអភ័យទោស។ ការដែលលើកឬឆែកទូរសព្ទកំឡុងពេលជជែក វាជាការមិនសមគួរព្រោះវាបង្ហាញឲ្យដឹងថាអ្នកមិនបានផ្ដល់អាទិភាពដល់ឱកាសការងារ។
២ មកសម្ភាសន៍យឺត
មិនមែនបង្អាប់បង្អោនជាតិយើងនោះទេ តែអ្នកគួរតែដឹងហើយថាប្រជាជនខ្មែរមួយចំនួនមានទម្លាប់មិនគោរពពេលវេលានិងយឺតយ៉ាវក្នុងការណាត់ជួប។ អាស្រយ័ហេតុនេះហើយវាបានជះជាផលអវិជ្ជមានដល់ឥរិយាបទប្រចាំថ្ងៃ។ ដូចនេះ បេក្ខជនគ្រប់រូបដែលត្រៀមចូលសម្ភាសន៍គួរណាតែចៀសវាងការមកយឺតឬឲ្យគេរងចាំ។ អ្នកចាំបាច់ដឹងពីពេលសម្ភាសន៍របស់ខ្លួន និងធ្វើដំណើរចេញពីផ្ទះមុនម៉ោង និងមកដល់ទីតាំងសម្ភាសន៍យ៉ាងហោចណាស់មុន ១៥នាទី។ ករណីខ្លះបើអ្នកវង្វេងផ្លូវ ស្ទះផ្លូវឬមានធុរៈផ្សេងៗដែលបណ្ដាលឲ្យយឺត ម្ល៉េះអ្នកត្រូវផ្ដល់ដំណឹងដល់អ្នកសម្ភាសន៍ ការធ្វើបែបនេះបង្ហាញពីទំនួលខុសត្រូវនិងការគោរព។
៣ ការស្លៀកពាក់និងអនាមយ័
ការសម្ភាសន៍ការងារមិនមែនរង្វាយតម្លៃត្រឹមតែសមត្ថភាពរបស់អ្នកតែប៉ុណ្ណោះទេ ប៉ុន្ដែការបង្ហាញវត្តមានដំបូងជាមួយនឹងរូបសម្បត្តិសមរម្យក៏ជាកត្តាមួយដែរ។ ដូចនេះមុនពេលសម្ភាសន៍អ្នកត្រូវរៀបចំខ្លូនឲ្យបានសមរម្យនិងស្អាតបាតដើម្បីបង្កើនការជឿជាក់ឲ្យសមនឹងចំណេះដឹង។ កុំស្លៀកពាក់ធម្មតាពេកឬឆើតឆាយពេក ព្រោះអ្នកមកសម្ភាសន៍មិនមែនមកបង្ហាញម៉ូតទេ។ សម្រាប់បុរសគួរតែពាក់អាវក្រណាត់ដៃវែងជាមួយក្រវ៉ាត់ក ខោក្រណាត់ពណ៌ខ្មៅ និងស្បែកជើងប៊ូរ។ ចំណែកនារីគួរ ពាក់អាវសាច់ក្រណាត់និងសំពត់ក្រោមជង្គង់ឬលើជង្គង់បន្ដិចតែមិនខ្លីពេក ជាមួយស្បែកជើងកែង។ ក្រៅពីការស្លៀកពាក់ អនាមយ័មាត់ធ្មេញ ដងខ្លួនក៏សំខាន់ ត្រូវដុសធ្មេញឲ្យស្អាត ហើយបាញ់ទឹកអប់ឲ្យក្រអូបបន្ដិចទៅដើម្បីជាការទាក់ទាញ។
៤ កាន់ភេសជ្ជៈចូលសម្ភាសន៍
មុនពេលសម្ភាសន៍អ្នកអាចនឹងភ័យ ហើយព្យាយាមញុាំភេសជ្ជៈដូចជាកាហ្វេដើម្បីសម្រួលអារម្មណ៌។ ការធ្វើបែបនេះជាការល្អព្រោះវាជួយរំងាប់អារម្មណ៌របស់អ្នកតែ ប៉ុន្ដែសូមមេត្តាកុំកាន់កែវភេសជ្ជៈចូលទៅសម្ភាសន៍ជាមួយព្រោះបើអ្នកនិយាយផងញុាំផង វាហាក់បីដូចជាមិនសមរម្យសោះឡើយ។ ដូចនេះគួរតែញុាំឲ្យអស់សិនសឹមចូលសម្ភាសន៍។