៣. គោរព
សីលធម៌ សុជីវធម៌ និងគុណធម៌ គឺជាចំនុចសម្រាប់ក្នុងធ្វើអោយអតិថិជនរបស់អ្នករីករាយ។ គុណធម៌ ទោះបីអ្នកទៅប្រទេសណា ទៅតំបន់ដែលមានអរិយធម៌ខុសគ្នាក៏ដោយ ក៏មនុស្សគ្រប់រូបត្រូវមានគុណធម៌។ ទោះបីអតិថិជនរបស់អ្នកមានអាយុតិចជាងអ្នកក៏ដោយ ក៏អ្នកមិនត្រូវហៅអតិថិជនរបស់អ្នក ស្មើ ឬ ប្រើពាក្យមិនសមរម្យជាមួយពួកគេដែរ។ អ្នកក៏មិនត្រូវធ្វើអោយមានការខកខាន ណាត់ជួបជាមួយអតិថិជនឡើយ។ បើអ្នកណាត់អតិថិជនរបស់ដើម្បីពិភាក្សាររឿងកិច្ចការងារអ្វីមួយ អ្នកគួរតែទៅអោយបានមុនពួកគេ ដើម្បីថាអ្នកគោរពពួកគេ និង គោពរខ្លួនឯង។
៤. ស្ដាប់ដោយការប្រុងប្រយ័ត្ន
អតិថិជនរបស់ ប្រហែលមិនសប្បាយចិត្តទេ ពេលពួកគេកំពុងតែនិយាយពី ផលវិបាកផ្សេងៗ ហើយអ្នកបែបជានិយាយកាត់ពួកគេនោះ។ មនុស្សគ្រប់តែងគិតថាខ្លួនឯងជាតួរឯកជានិច្ច ពេលពួកគេនិយាយអ្វីមួយ ពួកគេតែងតែចង់អោយអ្នកជាមួយអ្នកស្តាប់ដ៏ល្អបំផុត ក្នុងការស្តាប់ពួកគេនិយាយពីរឿងរបស់គេ។ កាលបើអ្នកទុកអតិថិជនរបស់អ្នកនិយាយអំពីអ្វី ដែលបងស្រាយពីចំណុចពិសេសរបស់គេ ហើយអ្នកគ្រាន់តែបន្តសំនួរដើម្បីអោយគេនិយាយអោយបានច្រើន។
ចុងក្រោយ ការធ្វើអោយអតិថិជនអ្នកសប្បាយចិត្ត អ្នកក៏សប្បាយចិត្តដូចគ្នា បើកាលណាអតិថិជនរបស់អ្នកសប្បាយចិត្តហើយនោះ ពូកគេនឹងទិញផលិតផលរបស់អ្នក នោះអ្នកនឹងទទួលបានប្រាក់ចំណេញ ដូច្នេះអ្នកក៏សប្បាយចិត្តដូចគ្នា។
4 ចំណុចធ្វើអោយអតិថិជនរបស់អ្នកសប្បាយរីករាយ
Pages: 1 2