គំនិតទាំង៥ដើម្បីឲ្យលុយធ្វើការត្រលប់ជូនអ្នកវិញ

ចំណុចតំបូង​​ដែលអ្នកអាចព្យាយាមសិនគឺបែងចែករវាងការត្រូវការនិងការចង់បាន។ តើធ្វើវាយ៉ាងម៉េចទៅទើធ្វើវាបាន? សូមចូលអានអត្តបទមួយនេះ https://spean-kh.com/2017/10/16/how-to-separate-your-wants-and-your-needs/  

  • ដាក់ប្រាក់របស់អ្នកទៅក្នុងទីផ្សារ

អ្នកអាចធ្វើឲ្យប្រាក់ធ្វើការឲ្យអ្នកបានដោយការទិញហ៊ុន។ នៅពេលដែលអ្នកវិនិយោគនៅក្នុងហ៊ុនអ្នកនិងក្លាយទៅជាអ្នកវិនិយោគទុន។ អ្នកមានចំណែកមួយរូបក្នុងប្រាក់ចំនេញ។
តើយើងគួរតែទិញហ៊ុនដោយវិធីណាទៅ? ពួកយើងនឹងមានអត្តបទមួយនេះខាងមុខ។
មានវិធីមួយទៀតគឺអ្នកអាចទិញឬក៏ជួលផ្ទះ។ វាអាចត្រូវការពេលច្រើនមុននឹងអ្នកមានផ្ទះ ពីព្រោះអ្នកខំប្រឹងច្រើនណាស់ទៅលើវា។ ប៉ុន្តែបន្ទាប់ពីការលំបាកកន្លងមកដែលអ្នកបានធ្វើប្រាក់និងធ្វើការឲ្យអ្នកវិញសូម្បីតែនៅពេលអ្នកដេកក៏ហូរចូលមកគណនីយរបស់អ្នកបានដែរ។ អ្វីដែលល្អនោះគឺថាអ្នកមិនចាំបាច់ធ្វើការដោយវេទនាដើម្បីបានប្រាក់មកទៀតទេ។

  • បង្កើតនៅអ្វីដើម្បីផ្ដល់ជាដំណោះស្រាយសម្រាប់ប្រជាជន

នេះគឺជាគំនិតមួយដ៏ល្អអស្ចារ្យ  ឧទាហរណ៏ថា នៅភ្នំពេញ មិនមានម្ហូបមួយចំនួនដែលមាននៅខេត្តរបស់អ្នកមានទេ  ហើយពួកយើងចង់បានរបស់អស់ទាំងនោះ។ អ្នកប្រហែលជាអាចនាំយកវាមកលក់នៅភ្នំពេញមក ហើយប្រជាជននៅទីនេះនឹងគិតថាវាប្លែកថែមទាំងចូលចិត្តវាទៀត។ សូមចងចាំមួយទៀតថា គ្រប់មនុស្សទាំងអស់សុទ្ធតែមានគំនិតប្លែកៗ មានន័យថាពួកយើងកើតមកមានចំនេះដឹងដែលមនុស្សគ្រប់មិនមានដូចជាអ្នក។ ដូចច្នេះហើយកុំភ័យក្លាចនឹងការនាំយកមកអ្វីដែលប្លែកៗមកលក់ក្នុងទីផ្សារ។