កំហុស 5 យ៉ាងគួរជៀសវាងនៅពេលចាប់ផ្តើមអាជីវកម្មដំបូង

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
មុនពេលបើកអាជីវកម្ម អ្នកបានលះបង់ពេលវេលា, កំលាំងកាយ​និងចិត្តជាច្រើន។អ្នកបានព្យាយាមសន្សំប្រាក់កាសយ៉ាងច្រើនដើម្បីបើកដំណើរការអាជីវកម្មក្នុងក្តីស្រមៃរបស់អ្នក ចំណាយពេលជាយូរដើម្បីកសាងក្រុមការងារដ៏ល្អ និងខិតខំព្យាយាមរក្សាទំនាក់ទំនងល្អជាមួយអតិថិជន។ ប៉ុន្តែអាជីវកម្មរបស់អ្នកអាចនឹងត្រូវបិទទ្វា ដោយសារកំហុសតិច ឬច្រើនដែលអ្នកមិនបានចាប់អារម្មណ៏ ហើយយើងដឹងថា នេះមិនមែនជាអ្វីដែលអ្នកចង់បាននោះ ។
ដូច្នេះកុំអោយកំហុសឆ្គងទាំងនោះ មករារាំងភាពជោគជ័យរបស់អ្នក។ ខាងក្រោមនេះ ជាកំហុសឆ្គងដែល អ្នកគួរជៀសវាង:
ជឿលើការយល់ឃើញរបស់អ្នកដទៃថា គំនិតអជីវកម្មរបស់ខ្លួនមិនល្អ៖ ពេលខ្លះគំនិតអាជីវកម្មរបស់អ្នកមើលទៅដូចជាចម្លែក ខុសពីអ្នកដទៃ ប៉ុន្តែមិនមានន័យថា អ្នកមិនអាច ធ្វើវាបាននោះទេ។​ អ្នកត្រូវតែក្លាហានការពារ និងជឿជាក់លើគំនិតរបស់អ្នក។ សហគ្រិនដែលល្អ ជាមនុស្សម្នាក់ដែលធ្វើអោយគំនិត របស់ខ្លួនអោយចេញជារូបរាង។ ហើយគេចូលចិត្តការប្រថុយប្រថាន និងនៅតែរឹងមាំទោះជាបរាជ័យក៏ដោយ។​
ថ្ងៃបើកសម្ពោធរៀបចំមិនបានល្អ៖ អ្នកត្រូវកំណត់អោយច្បាស់នៅកាលបរិច្ឆេទ ពេលវេលា និង សកម្មភាព អោយបានច្បាស់លាស់នៅថ្ងៃសម្ពោធ។ គ្រោងទុករាល់សកម្មភាព និងទាយទុកនៅ ហេតុការណ៏ដែលអាចនឹងកើត មានឡើង ដើម្បីអាចដោះស្រាយបញ្ហាអោយបានទាន់ពេលវេលា។ ឧទាហរណ៏ អ្នកបើកហាងកាហ្វេ ។ ប្រសិនបើនៅថ្ងៃបើកដំបូង អ្នកមានភ្ញៀវច្រើនជាងការរំពឹងទុក ហើយគ្រឿងផ្សំសម្រាប់ធ្វើកាហ្វេមានកំណត់ តើអ្នកគួរធ្វើដូចម្តេច? អ្នកអាចកត់ត្រាទុកត្រួសៗ ដំណោះស្រាយខាងលើ ដើម្បីអាចដោះស្រាយបញ្ហាបានទាន់ពេល នៅពេលហេតុការណ៏នោះកើតឡើង។ អ្នកត្រូវចាំថា ថ្ងៃបើកសម្ពោធ ជាថ្ងៃសំខាន់បំផុតដែលអ្នកបង្ហាញអោយ អ្នករាល់គ្នាបានស្គាល់ ជាពិសេសអតិថិជនគោលដៅថា អ្នកជាអ្នកណា ហើយអ្នកមានអ្វីដែលខុសពីអ្នកដទៃ។​