ជំនួញក្រៅម៉ោងទាំង៥ដែលអ្នកអាចធ្វើបានយ៉ាងផុយពេលទំនេរ

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ជំនួញក្រៅម៉ោងទាំង៥ដែលអ្នកអាចធ្វើបានយ៉ាងផុយពេលទំនេរ
អ្នកមិនចាំបាច់ទាល់តែលាលែងពីការងារដើម្បីមកប្រកបរបររកសុីនោះ សម័យនេះហើយចង់រកសុីមានអ្វីពិបាក សំខាន់ឲ្យតែមានគំនិត និងដើមទុនបន្ដិចបន្ដួច។ ថ្ងៃនេះស្ពាននឹងបង្ហើបប្រាប់ពីជំនួញក្រៅម៉ោងដែលអ្នកអាចរកប្រាក់បន្ថែមបាន៖
១ លក់ម្ហូបឬរបស់ញុាំអនឡាញ
បើអ្នកពូកែធ្វើម្ហូប បង្អែម​ឬនំផ្សេងៗ ម្ល៉េះពុំគួរទុកចំណេះនោះចោលទេ ត្រូវតែប្រើវាជាដើមទុនដើម្បីរកប្រាក់។ ជាក់ស្ដែងមិនចាំចាច់ដល់បើកហាងធំៗ ឬ ភោជនីយដ្ឋាននោះទេ តាមការសង្កេតបច្ចុប្បន្ននេះប្រជាជនកម្ពុជាហាក់ដូចជាដើរតាមសម័យជើនលឿនរបស់បច្ចេកវិទ្យា ពួកគាត់មួយចំនួនតែងបង្ហោះលក់មុខម្ហូបឬរបស់ញុាំផ្សេងៗតាមបណ្ដាញសង្គម ដើម្បីរកកម្រៃ ព្រមទាំងមានអ្នកកុម្មង់ជាហូរហែរ ប្រាក់ដែររកបានក៏មិនអន់ដែរ។
២ បើកថ្នាក់បង្រៀនក្រៅម៉ោង
បន្ទាប់ពីធ្វើការ អ្នកប្រាកដជាសល់ម៉ោងល្ងាចឬចុងសប្ដាហ៍ទំនេរចោល។ ដូចនេះ អ្នកមិនគួរបណ្ដោយឲ្យពេលវេលារសាត់អណ្ដែតនោះទេ គួរណាតែបង្កើតវាជាប្រាក់។ បើអ្នកចេះភាសាទីពីរឬជំនាញបច្ចេកទេសណាមួយ អ្នកអាចបើកថ្នាក់បង្រៀនក្រៅម៉ោងដល់សិស្ស និស្សិតតាមតម្រូវការរបស់ពួកគេ។ យ៉ាងហោចណាស់ក៏អាចរកចំនូលបន្ដិចបន្ដួចពីលើប្រាក់ខែដែរ។
៣ លក់របស់ធ្វើដោយផ្ទាល់ដៃ
បច្ចុប្បន្ននេះការលក់របស់សិប្បកម្មផ្ទាល់ដៃមានការពេញនិយមយ៉ាងខ្លាំងក្នុងទីផ្សារជាពិសេសសម្រាប់យុវវ័យ។ វាផ្ដល់ឲ្យទាំងប្រាក់ចំណេញ និងការងារដល់ជាច្រើនដល់ប្រជាជនយើង រួមទាំងជនពិការ។ ដូច្នេះបើអ្នកពូកែការងារហត្ថកម្មដូចជា ចាក់កាបូប ដេរប៉ាក់ផ្ទាំងរូបភាព គូរគំនូរ ឬ ធ្វើសំបកទូរសព្ទដោយដៃ ម្ល៉េះគិតគូរដាក់លក់វាតាមអនឡាញទៅគ្រាន់រកប្រាក់បន្ថែមខ្លះ។
៤ សរសេរអត្ថបទ
មានអ្វីពិបាក គ្រាន់តែសរសេរអត្ថបទបកប្រែឲ្យក្រុមហ៊ុនមួយចំនួន ឲ្យតែចេះកុំព្យូទ័រនិងភាសា។ សម្រាប់សិស្សនិស្សិតដែលមានពេលគួរតែចំនាយពេល ១ម៉ោង ទៅ ២ម៉ោងក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏អាចបញ្ចប់ ២ ទៅ ៣អត្ថបទដែរ។ បើក្នុងមួយខែអ្នកអាចសរសេរបាន ២០អត្ថបទនោះលុយក៏បានច្រើនសមគួរដែរ។
 
៥ ធ្វើជាមគ្គុទេសន៏ទេសចរណ៏
បើអ្នកចេះភាសាទំនាក់ទំនងហើយស្គាល់ទីតាំងភូមិសាស្ត្រសម្រាប់ទេសចរណ៍ច្បាស់ ជាពិសេសនៅកម្ពុជាមានកន្លែងទេសចរណ៍យ៉ាងក្រាស់ក្រែល នោះអ្នកអាចធ្វើជាមគ្គុទេសន៏ណែនាំភ្ញៀវបរទេសដើរកម្សាន្ត និងឆ្លៀតរកប្រាក់សម្រាប់ហោប៉ៅក្រៅបាន។