- ប្រើធនធានដែលល្អ
អ្នកត្រូវតែវាយតម្លៃពីការទទួលបានលទ្ធផលល្អពីបុគ្គលិកនិងធនធានរបស់អ្នក។ កុំជួលអ្នកណាដែលនាំឲ្យ អ្នកនូវលទ្ធផលមិនល្អដែលមិនបញ្ចេញឲ្យអស់នូវភាពសមតិភាពរបស់ពួកគេ។ អ្នកត្រូវធ្វើដូចនេះពីព្រោះអ្នកមិនអាចចំណាយទៅលើអ្វីដែលឥតប្រយោជន៏នៅក្នុងអាជីវកម្មខ្នាតតូចបានច្រើនទេ។ ក្នុងនាមជាម្ចាស់អាជីវកម្មនឹងអាជីវកម្មខ្នាតតូច មួយរូបអ្នកត្រូវតែជម្រុញនិងលើកទឹកចិត្តបុគ្គលិករបស់អ្នកដើម្បីឲ្យពួកគាត់ចែករំលែកនិងផ្សព្វផ្សាយអំពីអាជីវកម្មរបស់អ្នកផងដែរ។
- ជានិច្ចជាកាលត្រូវតែគិតពីអ្វីដែលនាំផលប្រយោជន៏ដល់អាជីវកម្មអ្នក
ដើម្បីបង្កើនឲ្យប្រាក់ចំណូលរបស់អ្នកកើនឡើងគឺត្រូវតែស្វែងរកអ្វីដែលល្អជានិច្ច។ ម្ចាស់អាជីវកម្មគឺជាទូទៅតែងតែជួសជុលនិងដោះស្រាយបញ្ហាអ្វីមួយដោយខ្លួនឯងដោយសារតែការជួលមនុស្សមកធ្វើការទាំងនោះគឺត្រូវការចំណាយប្រាក់ច្រើន។ ការធ្វើអ្វីដែលនាំឲ្យមានផលល្អមិនមែនត្រូវតែចំណាយលុយនោះទេប៉ុន្តែអ្នកអាចស្វែងរកវិធីផ្សេងដើម្បីទទួលបានតម្លៃដូចគ្នាដែលមានចំណាយប្រាក់អស់តិច។ ក្រុមហ៊ុនរបស់អ្នកត្រូវយល់ពីអ្វីដែលធ្វើឲ្យអាជីវកម្មរបស់អ្នកមានលក្ខណៈប្លែកនិងខុសពីក្រុមហ៊ុនឬអាជីវកម្មដ៏ទៃ។
ជាចុងក្រោយប្រាក់ចំណេញនៃអាជីវកម្មគឺអាស្រ័យទៅលើរបៀបនិងការគ្រប់គ្រងរបស់អ្នកដែលជាម្ចាស់អាជីវកម្មដោយអនុវត្តតាមគំនិតដែលពួកយើងបានធ្វើការស្រាវជ្រាវជូន។ ហើយបន្ទាប់ពីនេះវាអាចធ្វើឲ្យអាជីវកម្មរបស់អ្នកតំណើរការនិងរក្សា អតិថិជនបានយ៉ាងល្អ នោះអ្នកនិងទទូលបានការជោគជ័យនិងទទួលបានការចំណេញច្រើន។