ចំណុចទាំង៥ដែលម្ចាស់អាជីវកម្មវ័យឆ្លាតបានធ្វើតាម

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
គ្រប់អាជីវកម្មដែលទទួលបានភាពជោគជ័យគឺតែងតែបានដាក់គោលដៅដោយភាពច្បាស់លាស់ទៅលើអាជីវកម្មរបស់គេ។​ ទាំងនេះគឺជាចំណុចដែលងាយស្រួលសាមញ្ញៗដែលក្រុមហ៊ុនដែលបានទទួលការជោគជ័យភាគច្រើនបានធ្វើតាមហើយតែងតែទទួលបានលទ្ធផលជោគជ័យពិតមែន​។ ថ្ងៃនេះស្ពាននឹងប្រាប់អ្នកនូវចំណុចទាំងប្រាំដែលគ្រប់អាជីវកម្មទទួលបានការជោគជ័យបានធ្វើតាម។

  • ដៅគោលដៅដោយភាពជាក់លាក់

តើមានអ្វីខ្លះដែលត្រូវធ្វើ? គោលដៅដែលល្អគឺបានកំណត់និងផ្ដោតទៅលើវាដោយភាពយ៉ាងច្បាស់លាស់។ ដោយសារតែពេលដែលអ្នកដាក់ចិត្តផ្ដោតនឹងគោលដៅរបស់អ្នកដែលមានដាក់នោះគោលដៅទាំងនោះនឹងជាចំណុចដែលអ្នកចង់ធ្វើ។​ 

  • អាចវាស់វែងបាន

អ្វីដែលម្ចាស់អាជីវកម្មបានធ្វើគឺដៅគោលដៅនិងធ្វើតាមលេខរៀងណាដែលពួកគេគិតថាត្រូវធ្វើមុនជាបន្តបន្ទាប់នៅលើក្ដាឃៀននៅក្នុងការិយាល័យរបស់គេ។ បន្ទាប់មកពួកគេសម្រេចលេខរៀងនីមួយៗនោះដែលអ្នកត្រូវធ្វើ។ វាអាចជួយឲ្យអ្នកនិងបុគ្គលិករបស់អ្នកបានផ្ដោតទៅលើគោលដៅទាំងនោះឲ្យបានជោគជ័យ។

  • អ្វីដែលអ្នកអាចធ្វើបាន

តើគោលដៅរបស់របស់អ្នកអាចសម្រេចបានដែរឬទេ? អ្នកត្រូវចេះប៉ានស្មានថាអ្នកអាចធ្វើបាន។​ មានន័យថាអ្នកស្រាវជ្រាវថាតើគោលដៅណាដែលអ្នកគិតថាអ្នកប្រាកដជាអាចសម្រេចធ្វើវាបាន។ មុននឹងមនុស្សមា្នក់ៗបានទទួលការ ជោគជ័យ ពួកគេពិតជាមានការខិតខំប្រឹងប្រែងក្នុងអាជីវកម្មរបស់គេខ្លាំងណាស់។ អ្នកត្រូវធានាថាអ្នកមិនមើលខ្លួនឯងក្នុងភាពដែលមិនអាចសម្រេចធ្វើអ្វីបានទេ។