- សមហេតុផល
តើគោលដៅរបស់អ្នកបានត្រូវតាមពេលវេលាដែលអ្នកចង់បានដែរឬទេ? គោលដៅអាជីវកម្មដែលអាចសម្រេចបានគឺផ្អែកទៅលើលក្ខខណ្ឌបច្ចុប្បន្ននិងស្ថានភាពជាក់ស្ដែងនៃអាជីវកម្មរបស់អ្នកដែរឬទេ? អ្នកសម្រចចិត្តដោយខ្លួនឯងបានថាតើអ្នកមានបុគ្គលិកលក្ខណៈដែរឬទេខាងនឹង។ ប្រសិនបើអ្នកខ្វះជំនាញខ្លះអ្នកអាចហ្វឹកហាត់បន្ថែមបាន។ បន្ទាប់មកអាជីវកម្មរបស់អ្នកនឹងត្រូវតាមអ្វីដែលអ្នកចង់បាន។
- ផ្អែកទៅតាមពេលវេលា
តើវានឹងត្រូវបានសម្រេចនៅពេលណា? ដូចអ្វីដែលអ្នកបានដឹងហើយថា ពេលវេលាគឺជាមាសប្រាក់។ ការបំពេញតាមការកំណត់ពេលវេលា គឺជាអ្វីដែលធ្វើឲ្យមនុស្សភាគច្រើនតែងតែចាប់ផ្ដើមសកម្មភាពរបស់គេ។ គោរពពេលវេលាឲ្យបានប្រាកដនិងអាចបត់បែនតាមកលៈទេសៈ ធ្វើដួចច្នេះទើបធ្វើឲ្យអាចរក្សាសីលធម៌បានខ្ពស់។ អាជីវកម្មរបស់អ្នកនិងមិនបានសម្រេចបានទេប្រសិនបើអ្នកមិនបានកំណត់ពេលវេលាឲ្យបានត្រឹមត្រូវ។
ជាចុងក្រោយគោលដៅគឺជាផ្នែកមួយនៃជិវិតរបស់យើងម្នាក់ៗដូចជា៖ របៀបដែលអ្នកធ្វើការទំនាក់ទំនងនៅកន្លែងធ្វើការ អ្វីអ្នកចង់សម្រេច និងប្រើប្រាស់ពេលវេលាដែលអ្នកទំនេរឲ្យបានត្រឹមត្រូវ។ អ្វីៗតែងតែបង្កើតឡើងមកពីការផ្ដល់អទិភាពនិងអ្វីដែលអ្នកចង់សម្រេច ទោះបីជាអ្នកជ្រើសរើសយកជម្រើសមួយណាក៏ដោយ។ បើគ្មានចំណុចទាំងនេះទេនោះអ្នកនឹងអាចជួបនូវភាពវឹកវរច្រើននៅក្នុងអាជីវកម្មរបស់អ្នក។