រឿងទាំង៥ដែលអ្នកត្រូវធ្វើពេលបាត់កាបូបលុយ

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
រឿងទាំង៥ដែលអ្នកត្រូវធ្វើពេលបាត់កាបូបលុយ
កាបូបលុយជារបស់សំខាន់ព្រោះវាមានផ្ទុកលុយ អត្តសញ្ញាណបណ្ណ កាតធនាគារ បណ្ណបើកបរ និងឯកសារផ្សេងៗដែលអាចយកតាមខ្លួនបាន។ យ៉ាងណាមិញទោះប្រយ័ត្នយ៉ាងណាក៏អាចមានការភ្លាត់ស្នៀត ឬចោរលួចបានដែរ ជាពិសេសចំពោះស្រ្តីកម្ពុជាទន់ខ្សោយដែលងាយរងគ្រោះ។ អ្វីទាំង១០នេះគឺជារឿងចាំបាច់ដែលអ្នកត្រូវធ្វើភ្លាមៗបន្ទាប់ពីបាត់កាបូប៖
១ ទីមួយ តើអ្នកភ្លេច ត្រូវគេលួច ឬ ច្រឡំដៃ
ពេលខ្លះអ្នកអាចមកធ្វើការហើយភ្លេចយកកាបូបលុយមក ឬ ចូលហាងទិញឥវ៉ាន់ហើយភ្លេចកាន់ចេញ ឬ ច្រឡំដៃទុកចោល។ តែបើមិនមែនទាំងពីរនេះទេ អ្នកប្រហែលជាអាចត្រូវចោរលួច។ ដូចនេះសូមស្វែងរកឲ្យអស់លទ្ធភាព និងប្រាកដក្នុងចិត្តសិនសឹមប្ដឹងប៉ូលីសជាជាងធ្វើឲ្យពួកគេខាតពេល។
២ ខលទៅធនាគារដើម្បីឲ្យពួកគេបិទបណ្ណ័ឥណទានរបស់អ្នកជាប្រញ៉ាប់
បើអ្នកយឺតក្នុងការផ្ដល់ដំណឹងដល់ធនាគារនោះអ្នកអាចនឹងមានគ្រោះធំព្រោះ ពួកចោរ ឬអ្នកដែលរើសបានកាបូបលុយរបស់អ្នកអាចយកកាតនោះទៅដកលុយចាយវាយបានយ៉ាងងាយ។
៣ រាយការណ៍ទៅកាន់អាជ្ញាធរក្នុងតំបន់
បើសិនជាអ្នកបាត់បង់ឬត្រូវចោរលួច អ្នកពុំគួរនៅស្ងៀមនោះទេ គួរប្ដឹងប៉ូលីស ឬដាក់ពាក្យបណ្ដឹងតាមចាប់ចោរកុំឲ្យវាហ៊ានធ្វើបែបនេះម្ដងទៀតនៅថ្ងៃក្រោយចំពោះអ្នកដទៃ។ មិនថានៅកម្ពុជាឬនៅទីណានោះទេ ចោរតែងតែមាន ដូចនេះហើយឲ្យច្បាប់ជាអ្នកចាត់ការ។
៤ ទៅទីស្នាក់ការប័ណ្ណបើកបរ
ធម្មតាទេ បណ្ណបើកបរជារបស់ដែលត្រូវការយកតាមខ្លួន ដូចនេះហើយបើរបាត់អ្នកត្រូវប្រញ៉ាប់ទៅធ្វើថ្មី នៅមន្ទីរស្នាក់ការសាធារណៈនិងដឹកជញ្ជូននៅម្ដុំទួលគោក។
 
៥ បើបាត់សោរ គួរធ្វើថ្មី
ចៃដន្យបើអ្នកបានទុកសោរផ្ទះក្នុងកាបូបនោះអ្នកគួររួសរាន់ធ្វើថ្មី ព្រោះថាចោរអាចតាមរកអ្នកបានតាមអាសយដ្ឋានដែលមានក្នុងប័ណ្ណសម្គាល់ខ្លួន ដែលអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកនិងគ្រួសារបាន។