ហេតុអ្វីអ្នកចាំបាច់មានធានារ៉ាប់រងរថយន្ដ?

ហេតុអ្វីអ្នកចាំបាច់មានធានារ៉ាប់រងរថយន្ដ?
វាជាការល្អប្រសើរមួយសម្រាប់អ្នកនិងគ្រួសារសម្រាប់កាន់កាប់ធានារ៉ាប់រងរថយន្ដដែលជានិច្ចជាកាលអាចជួយសម្រួលបញ្ហាអ្នកបាន ម៉្យាងវិញទៀតអត្រានៃអ្នកកាន់កាប់ធានារ៉ាប់រងនៅកម្ពុជាមានច្រើនគួរសម អាស្រ័យហេតុនេះទើបស្ពានលើកយកអត្ថបទនិយាយពីធានារ៉ាប់រងមកនិយាយ៖
១ ជួយបន្ថយបន្ទុកហិរញ្ញវត្ថុអ្នក
ជាការពិតណាស់ដែលអ្នកត្រូវបង់ថ្លៃកញ្ចប់សេវាកម្មធានារ៉ាប់រងជារៀងរាល់ខែ សម្រាប់ជាទីពឹងពាក់ពេលមានឧបទ្វេវហេតុណាមួយកើតឡើងចំពោះអ្នកនិងរថយន្ដរបស់អ្នក។ ឧទាហរណ៍ បើអ្នកជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍ ហើយបង្ករបួសស្នាមនិងការខូចខាតចំពោះរថយន្ដ នោះអ្នកប្រាកដជាចេញអ្នកត្រូវចេញប្រាក់ហោប៉ៅផ្ទាល់ខ្លួននិងចូលខ្លួនដោះស្រាយតាមច្បាប់ យ៉ាងណាមិញបើអ្នកមានធានារ៉ាប់រងនោះក្រុមហ៊ុននឹងចេញមុខដោះស្រាយជំនួសមួយស្អាត។
២ ជួយការពាររថយន្តរបស់អ្នក
ក្នុងករណីណាមួយដែលរថយន្តរបស់អ្នកត្រូវបានបំផ្លេចបំផ្លាញដោយការប៉ះពារ ឬ ឆេះខូចខាតដោយអចេតនា នោះក្រុមហ៊ុនធានារ៉ាប់រងនឹងចេញមុខដោះស្រាយថែមទាំងធានាយករថយន្តរបស់អ្នកទៅជួសជុលតាមទំហំខូចខាត។
 
៣ ជួយការពារអ្នក
ជួនកាលពេលអ្នកជួបគ្រោះថ្នាក់ដោយចៃដន្យកំឡុងពេលបើកបរ រួចបញ្ជូនទៅមន្ទីរពេទ្យនោះ ក្រុមហ៊ុនធានារ៉ាប់រងអាចនឹងជួយចេញថ្លៃខូចខាត និងថ្លៃសេវាកម្មមន្ទីរពេទ្យតាមលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742