៦ តិចនិកក្នុងការធ្វើបទបង្ហាញអាជីវកម្ម 

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
នៅក្នុងប្រទេសកម្ពុជា អ្នកនឹងអាចជួបនូវឱកាសនានា ដើម្បីនិយាយជាមួយភ្ញៀវអំពីមុខជំនួញរបស់អ្នក ឬលើកឡើងអំពីប្រធានបទអ្វីមួយ នៅមុខទស្សនិកជនជាច្រើននាក់។ ជំនាញធ្វើបទបង្ហាញពិតជាមានសារៈសំខាន់ ដល់ភាពជោគជ័យផ្ទាល់ខ្លួន ក៏ដូចជាភាពជោគជ័យនៃអាជីវកម្ម។ ប្រជាជននៅកម្ពុជាភាគច្រើនចេះធ្វើបទបង្ហាញសាធារណៈបានយ៉ាងល្អ ប៉ុន្តែនេះជាវិធីសាស្រ្ត ៦ បែប ដែលកាន់តែជួយអភិវឌ្ឍជំនាញនិយាយរបស់អ្នក។ 
១. ប្រធានបទនិងការរៀបចំ 
អ្នកត្រូវស្រាវជ្រាវ និងរៀបចំទិន្នន័យជាក់ស្ដែង ដើម្បីធ្វើការគាំទ្រទៅនឹងប្រធានបទ ដែលអ្នកត្រូវធ្វើបទបង្ហាញ។ អ្នកគួរព្រាងគ្រោងឆ្អឹងនៃការធ្វើបទបង្ហាញ ហើយនៅពេលដែលរួចរាល់ចប់សព្វគ្រប់ អ្នកអាចធ្វើការពិនិត្យមើលឡើងវិញ។ ដើម្បីអភិវឌ្ឍជំនាញវោហាស័ព្ទ និងបង្កើនទំនុកចិត្តក្នុងពេលធ្វើបទបង្ហាញ អ្នកត្រូវតែរៀបចំ អនុវត្ត និងរៀនពីបទបង្ហាញនីមួយៗ ដែលអ្នកធ្លាប់បានធ្វើកាលពីពេលកន្លងទៅ។  
២. ចំណុចគោលដែលត្រូវផ្តោត 
អ្នកមិនគួរធ្វើបទបង្ហាញអាជីវកម្ម ដែលគ្មានចំណុចគោលសម្រាប់ផ្ដោតនោះទេ ព្រោះដៃគូសហការឬអ្នកចូលរួម នឹងលែងមានការចាប់អារម្មណ៍ ដោយសារតែអ្នកធ្វើបទបង្ហាញមិនច្បាស់លាស់។  
៣. ស្មារតីរីករាយ 
ប្រសិនបើអ្នកគ្មានចំណាប់អារម្មណ៍ ចំពោះអ្វីដែលអ្នកនិយាយ តើអ្នកដទៃទៀតដែលកំពុងស្ដាប់អ្នក មានចំណាប់អារម្មណ៍ដែរឬ? អ្នកត្រូវមានទឹកចិត្តរីករាយ នៅពេលដែលអ្នកកំពុងធ្វើបទបង្ហាញ។ នោះអ្នកស្ដាប់ក៏មានអារម្មណ៍ចង់ស្ដាប់ដែរ។ 
៤. ប្រើប្រាស់មធ្យោបាយបង្ហាញព័ត៌មាន 
រូបភាព វីដេអូ និង PowerPoint ជាមធ្យោបាយព័ត៌មានដែលមានឥទ្ធិពលបំផុត ប្រសិនបើអ្នកប្រើប្រាស់វាឱ្យបានត្រឹមត្រូវ តែមធ្យោបាយទាំងនេះអាចប្រែក្លាយ​ជាការរំខាន កាលណាអ្នកប្រើប្រាស់ក្នុងផ្លូវខុស។ អ្នកគួរថ្លឹងថ្លែងថា តើវីដេអូឬរូបភាពពិតជាចាំបាច់ សម្រាប់ការធ្វើបទបង្ហាញរបស់អ្នកដែរឬទេ? ចំពោះ PowerPoint វិញ អ្នកគួរដាក់ពាក្យគន្លឹះមួយចំនួននៅលើស្លាយបានហើយ ជៀសវាងឃ្លាឃ្លោងច្រើន ដែលអាចបណ្ដាលឱ្យមានការច្រឡំនិងច្រំដែល។