៥. មានឯកសារកត់ចំណាំ
អ្នកគួរសរសេរចំណុចគោលឬគន្លឹះនៃការធ្វើបទបង្ហាញអាជីវកម្មរបស់អ្នក តាមរយៈការកត់ចំណាំលើសន្លឹកក្រដាសតូចៗ ដើម្បីជួយឱ្យអ្នកចងចាំពីជំហាន ដែលអ្នកត្រូវរៀបរាប់ដល់ក្រុមហ៊ុនជាដៃគូ។
៦. ធ្វើជាខ្លួនអ្នក
អ្នកមិនគួរធ្វើបទបង្ហាញតាម ស្ទីលឬបែបផែនរបស់អ្នកដទៃនោះទេ ដែលមិនមែនជាខ្លួនអ្នកផ្ទាល់។
អ្នកត្រូវចងចាំថា នៅពេលដែលអ្នកកាន់តែធ្វើជាខ្លួនឯង អ្នកកាន់តែមានទំនុកចិត្ត ហើយអ្នកស្ដាប់ក៏កាន់តែមានចំណាប់អារម្មណ៍។ អ្នកគួរមានកាយវិការនិងទឹកមុខធម្មជាតិ ទៅតាមអ្វីដែលអ្នកកំពុងនិយាយ។
ការបញ្ជូនពត៌មានបានយ៉ាងច្បាស់និងមានប្រសិទ្ធិភាព ជាជំនាញគន្លឹះមួយសម្រាប់ផ្ញើសារ មតិយោបល់ ខ្លឹមសាររបស់អ្នក ទៅកាន់មនុស្សមកពីមជ្ឈដ្ឋាននានា ដែលនេះសាកសមសម្រាប់ការអភិវឌ្ឍន៍នៃអាជីវកម្មរបស់អ្នក។
Pages: 1 2