ចំនុចដែលសិស្សមកពីខេត្តគួរតែដឹងមុននឹងមកបន្តការសិក្សានៅភ្នំពេញ

  • ត្រៀមជួបនូវបញ្ហា:បញ្ហាអាចមកដល់បានគ្រប់ពេលទោះបីជាពេលដែលអ្នកមិនទាន់ត្រៀមខ្លួនរួចឬនៅទេ។ ត្រូវច្បាស់ថាអ្នកអាចគ្រប់គ្រងវាបាននៅពេលដែលម្ដាយឪពុករបស់អ្នកមិននូវ។មានដូចជាគ្រោះថ្នាក់ចរាចរណ៏ ជម្រើសដ៏ល្អនោះគឺមានប្រាក់ខ្លួនឯងនៅនៅពេលមានបញ្ហា​ តែកុំបារម្ភស្ពាននឹងប្រាប់អ្នកអំពីរឿងនេះនៅថ្ងៃក្រោយ។​
  • ចាំថាហេតុអីបានជាអ្នកមកទីនេះ:គ្រប់ពេលដែលអ្នកមានអារម្មណ៏តូចចិត្តនិងពេលដែលអ្នកខ្វះការលើកទឹកចិត្តឬមួយក៏នឹកគ្រួសារនិងមិត្តរបស់អ្នកនៅខេត្ត សូមគិតក្នុងចិត្តថាហេតុអីបានជាអ្នកមកទីនេះ។

នៅពេលដែលអ្នកមកនៅភ្នំពេញអ្នកមិនមានបរិយាកាសដូចជានៅស្រុកកំណើតរបស់អ្នកទេ។ ព្យយាមលុតដំខ្លួនអ្នកបន្តិចទៅក្នុងរយៈពេល៤ឆ្នាំនេះនៅមហាវិទ្យាល័យ។ ព្យាយាមឲ្យអស់ពី សម្ថតភាព ពីព្រោះវានឹងប្ដូរអ្នកឲ្យក្លាយទៅជា​បុគ្គលដ៏ជោគជ័យមួយរូប។