តើកម្ចីសិក្សាមាននៅប្រទេសកម្ពុជាដែរឬទេ?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
កម្ចីសិក្សាគឺជាផែនការកម្ចីមួយដែលបង្កើតឡើងដោយគោលការណ៏របស់រដ្ឋាភិបាលនិងធនាគារជាតិដើម្បីជួយឲ្យនិសិ្សតប្រទេសកម្ពុជាទាំងឡាយណា​ ដែលត្រូវការប្រាក់ឬក៏ជំនួយការ​​សម្រាប់បង់ថ្លៃសាលានៅក្នុងកំឡុងដែលពួកគេកំពុងសិក្សា។ វាបានផ្ដល់ឱកាសឲ្យពួកគេអាចបន្ដការសិក្សាថ្នាក់មហាវិទ្យាល័យ ឬមួយក៏វិទ្យាស្ថាន ទាំងនៅក្នុងស្រុកនិងក្រៅស្រុក។ 
អ្នកអាចស្នើប្រាក់កម្ចីសិក្សាបានលុះត្រាតែអ្នករៀនកំឡុងពេលចាប់ពី២ឆ្នាំឡើងទៅ ឧទារហណ៏ដូចជា ថ្នាក់មធ្យមសិក្សាឯកទេស(២​ឆ្នាំ), ថ្នាក់ឧត្ដមសិក្សា(៤ឆ្នាំ) ជាដើម។ ថ្ងៃនេះស្ពាននឹងចែកចាយអត្តបទដែលផ្ដោតទៅលើឥណទាននិសិ្សតឲ្យបានដឹងទាំងអស់គ្នា។ នេះគឺជាសំនួរខ្លះៗដែលអ្នកប្រហែលជាមានចម្ងល់៖
 
តើមានកម្ចីសិក្សាប៉ុន្មានប្រភេទទៅនៅប្រទេសកម្ពុជា?  
មានកម្ចីសិក្សាចំនួន២ប្រភេទ៖

  • ប្រភេទបើកប្រាក់តែមួយលើក ជាប្រភេទឥណទានដែលជូនតាមរបៀបបើកប្រាក់តែមួយលើក សម្រាប់បង់ថ្លៃសិក្សាទៅតាមវិក្ក័យបត្រ ឬលិខិតស្នាមដែលបញ្ជាក់អំពីតម្លៃសិក្សារបស់សិក្សា។
  • ប្រភេទបើកប្រាក់ច្រើនលើក ជាប្រភេទឥណទានដែលផ្ដល់ជូនតាមរបៀបបើកប្រាក់ច្រើនលើកសម្រាប់បង់ថ្លៃសិក្សាដោយផ្អែកទៅតាមវិក្ក័យបត្រ ឬលិខិតស្នាមដែលបានបញ្ជាក់អំពីតម្លៃសិក្សារបស់គ្រិះស្ថានសិក្សាតាមឆមាសឬតាមឆមាស។