នៅពេលដែលអ្នកបង់ប្រាក់លឿនជាងការកំណត់តើមានអ្វីកើតឡើងទៅ?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
អ្នកប្រហែលជាធ្លាប់ឆ្ងល់ហើយថា តើធនាគារនៅប្រទេសកម្ពុជាអនុញ្ញាត្តិឲ្យអ្នកបង់ប្រាក់លឿនជាងការកំណត់ដែរឬទេ? ប្រសិនបើអ្នកសងប្រាក់លឿនជាងការកំណត់ តើអ្នកនឹងត្រូវបង់ការប្រាក់តែចំនួនឆ្នាំដែលអ្នកខ្ចីដែរឬទេ?
ការបង់ប្រាក់ទៅធនាគារមុនការកំណត់ប្រហែលជាស្ដាប់ទៅដូចជាទំនង ប៉ុន្តែនៅប្រទេសមួយចំនួនដូចជាប្រទេសកម្ពុជា អ្នកត្រូវមានការប្រុងប្រយ័ត្នពីព្រោះថាមានការពិន័យទាក់ទងនឹងការទូទាត់កម្ចីចំពោះការបង់លឿនជាងការកំណត់។ វាប្រហែលជាស្ដាប់ទៅហាក់ដូចជាមិនសូវយល់ ប៉ុន្តែទាំងនេះគឺជាវិធីដែលធនាគារមាន៖
ក្នុងចំណោមធនាគារដែលជាដៃគូសហការរបស់យើង ដូចជាធនាគារស្ថាបនា បានប្រាប់ថា អ្នកអាចធ្វើការបង់លឿនជាងការកំណត់បាន។ ឧទាហរណ៏ថា អ្នកមានរយៈពេលកំណត់ចំនួន៦ឆ្នាំសម្រាប់សង។ ប៉ុន្តែស្រាប់តែមួយឆ្នាំក្រោយមកអ្នកមានប្រាក់គ្រប់គ្រាន់ដើម្បីសងទៅធនាគារវិញហើយអ្នកចង់បញ្ចប់វាលឿនឲ្យបានឆាប់។​
ប្រសិនបើអ្នកបានសងរួចអស់រយៈពេលមួយឆ្នាំហើយ អញ្ចឹងមានន័យថានៅសល់៥ឆ្នាំទៀត​ ហើយអ្នកសម្រេចចិត្តបង់សរុបទាំងអស់នៅឆ្នាំក្រោយ។ អ្នកត្រួវបង់ទាំងដើមទាំងការ ប៉ុន្តែសូមបញ្ជាក់ថាចំពោះការប្រាក់មិនមែនត្រឹមតែរយៈមួយឆ្នាំបន្ទាប់ទេ គឺទាំង៥ឆ្នាំដែលនៅសល់។
ដើម្បីឲ្យអ្នកមានការងាយស្រួលក្នុងការគិត ឧទាហរណ៏ថា អត្រាការប្រាក់របស់អ្នកគឺ9%ក្នុងមួយខែ ហើយប្រាក់ដែលអ្នកខ្ចីគឺ​ $100,000 អញ្ចឹងធនាគារទាមទារឲ្យអ្នកបង់ទាំងការប្រាក់សម្រាប់60ខែ(12*5) តែម្ដង។