គំនិតទាំង៦ដែលអ្នកត្រូវតែដឹងមុនពេលចាប់ផ្ដើមបើកអាជីវកម្មផ្ទាល់ខ្លួន

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
ចាប់ផ្ដើមបើកធ្វើជំនួញដំបូងអាចជាមានអារម្មណ៏រំភើបហើយក៏ភ័យក្នុងពេលតែមួយ។ សំខាន់ឲ្យតែអ្នកមានការសម្រេចចិត្តយ៉ាងមោះមុត ហើយចាប់ផ្ដើមបើកជំនួញមួយថ្មីដោយខ្លួនឯង ដោយធ្វើតាមវិធីជាក់លាក់ដែលអ្នកបានរៀបចំផែនការត្រៀមទុក។ វាជាឱកាសមួយដែលធ្វើឲ្យក្ដីសុបិន្តរបស់អ្នកក្លាយទៅជាការពិត។ 
ប្រសិនបើអ្នកគិតពីការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកទាំងនេះគឺជាគំនិតល្អៗបំផុតដែលអាចជួយអ្នកត្រៀមខ្លួនមុនពេលបើកអាជីវកម្មផ្ទាល់ខ្លួន។ 

  1. សួរខ្លួនឯង

ជាដំបូងនោះគឺសួរខ្លួនឯងថាតើអ្នកចង់បើកជំនួញខ្លួនឯងមែនដែរឬទេ? នៅពេលដែលអ្នកក្លាយខ្លួនទៅជាម្ចាស់អាជីរកម្មអ្នកត្រូវជ្រើសរើសមុខជំនួញណាដែលអ្នកគិតថារកប្រាក់បានច្រើន។​ 

  1. ធ្វើអ្វីដែលអ្នកចូលចិត្តនិងជំនាញខាងហ្នឹង

ត្រូវប្រាកដថាអ្នកចាប់ផ្ដើមអាជីវកម្មណាដែលអ្នកចាប់អារម្មណ៏។ កុំចាប់ផ្ដើមជំនួញណាដែលគ្រាន់តែចង់ឲ្យគេឃើញអ្នកធ្វើ ពីព្រោះអ្នកមានទំនួលខុសត្រូវក្នុងអាជីវកម្មរបស់អ្នកតែម្នាក់ឯងទេ។ ប្រសិនបើអ្នកបើកជំនួញណាមួយដែលអ្នកមិនចូលចិត្តប៉ុន្តែអ្នកនៅជុំវិញអ្នកជម្រុញឲ្យអ្នកបើកនោះអ្នកនឹងបាត់បង់ជំនឿចិត្តនៅពេលជួបការលំបាក និង​ពេលនោះហើយគឺជាពេលដែលអ្នកបោះបង់ចោលជំនួញចោល។

  1. ស្រាវជ្រាវទីផ្សារ

ដើម្បីធ្វើឲ្យជំនួញរបស់អ្នកមានភាពលេចធ្លោ​ សូមពិចារណាថាតើទីផ្សារដែលអ្នករៀបនឹងបើកនោះមានទំនោរទៅខាងអ្វី ក្នុងការបើកធ្វើអាជីវកម្ម។ តើទីផ្សារដែលអ្នកស្រាវជ្រាវនោះមានភាពទាក់ទាញដល់អតិថិជនដែរឬទេ? ឧទាហរណ៏ តើអ្នកគួរតែបើកហាងលក់សាច់ជ្រូកនៅកន្លែងដែលដែរឬទេនៅម្ដុំកន្លែងដែលមានប្រជាជនច្រើនរស់នៅ។