ទម្លាប់មិនល្អដែលធ្វើអោយការសន្សំរបស់អ្នកមិនបានជោគជ័យ
តើអ្នកធ្លាប់មានអារម្មណ៏ទេថា មិនថាអ្នកមានលុយច្រើនប៉ុណ្ណា ក៏ចាយមិនគ្រប់ដែរ?
មិនថាអ្នកមានប្រាក់ចំនូលប៉ុន្មានទេ តែពេលខ្លះ អ្នកនៅតែជួបនូវបញ្ហាខ្វះប្រាក់ចាយ មែនទេ?
ធ្លាប់មែនទេដែលថា មិនថាអ្នកខំរក ខំសន្សំយ៉ាងណាក៏មិនដែលសល់យ៉ាងម៉េច?
តើអ្នកដឹងទេថា បញ្ហាទាំងនេះកើតឡើងដោយសារអ្វី?
មូលហេតុចំបងដែលនាំអោយអ្នកមានបញ្ហាទាំងនេះគឹ ដោយសារតែអ្នកមិនដឹងថា អ្នកបានចាយលុយរបស់អ្នកទៅលើអ្វីខ្លះទេ។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ មុនដំបូងអ្នកគួរស្វែងយល់ពីបង្ហូរហិរញ្ញវត្ថុរបស់អ្នកជាមុនសិន។ ជៀសវាងការចំណាយដែលមិនចាំបាច់ទើបជាការសំខាន់បំផុត បន្ទាប់ពីអ្នកបំបាត់ទម្លាប់មិនល្អនៃការចាយប្រាក់ ទើបអ្នកអាចរក្សាប្រាក់សម្រាប់សន្សំបាន។
ថ្ងៃនេះ ស្ពានចង់ធ្វើការចែករំលែកជាមួយអ្នកនូវ ទម្លាប់មួយចំនួនដែលអ្នកគួរបំបាត់ ដើម្បីពង្រឹងស្ថានភាពហិរញវត្ថុរបស់អ្នកអោយកាន់តែប្រសើរ។