តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
នៅប្រទេសកម្ពុជា ប្រជាជនយើងភាគច្រើនចូលចិត្តទិញឡានជាជាងជួលឡាន ហើយការទិញឡានតែងតែធ្វើឲ្យគាត់បានជំពាក់ប្រាក់នៅធនាគារជាច្រើន ប៉ុន្តែនៅប្រទេសយើងក៏មានសេវាកម្មមួយដែលអាចឲ្យអ្នកជួលឡានដូចគ្នាដែរ។
ការសម្រេចចិត្តថាតើអ្នកគួរតែទិញឬមួយក៏ជួលឡានគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ឡានគឺជារបស់ដែលមានរយៈកាលកំណត់ នេះគឺជាមូលហេតុដែលនាំឲ្យអ្នកគិតថាការជួលឡានគឺជាជម្រើសដ៏ល្អ។ តែប្រសិនបើអ្នកបានឃើញថាតម្លៃឡានដែលអ្នកចង់បានមានតម្លៃថ្លៃខ្លាំងនោះ អ្នកនឹងមានចិត្តចង់ជួលឡានជាមិនខាន។ថ្ងៃនេះស្ពាននឹងជួយអ្នកធ្វើការប្រៀបធៀបបានរវាងការទិញឡាននិងការជួលឡាននៅប្រទេសកម្ពុជា។ តោះយើងអានជាមួយគ្នា។
- ម្ចាស់កម្មសិទ្ធ
នៅពេលដែលអ្នកបានទិញឡាន អ្នកបានក្លាយជាម្ចាស់កម្មសិទ្ធឡាននោះ។ ទោះបីជាអ្នកបានខ្ចីប្រាក់ពីធនាគារក្ដី ប៉ុន្តែចុងក្រោយឡាននោះនៅតែជាកម្មសិទ្ធរបស់អ្នកដដែល។ វាមានការងាយស្រួលក្នុងការទិញឡានណាដែលអ្នកមានសមត្តភាពទិញ។
ប៉ុន្តែនៅពេលដែលអ្នកជួលឡានវិញអ្នកគ្រាន់តែក្លាយជាម្ចាស់កម្មសិទ្ធឡាននោះតែរយៈពេលជាក់លាក់ណាមួយតែប៉ុណ្ណោះ។ ក្រោយពីអ្នកប្រើវាហើយដល់ពេលកំណត់ កិច្ចសន្យា (ជាទូទៅមានរយៈពេល១ឆ្នាំក្នុងការជួលឡាននៅប្រទេសកម្ពុជា)។ ប្រសិនបើអ្នកមិនចង់ជួលឡាននោះម្ដងទៀត នោះគ្រាន់តែប្រគល់កូនសោវិញទៅអ្នកជួលរថយន្ដហើយ បក់ដៃលាទៅឡានដែលអ្នកបានជួលទៅជាការស្រេច។