តើអ្វីទៅជាការផ្ដល់សិទ្ធលក់ដូរ?តើគួចាប់ផ្ដើមដោយរបៀបម៉េចនៅប្រទេសកម្ពុជា?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
អ្នកប្រហែលជាបានឃើញសិទ្ធលក់ដូរដែលគ្រប់គ្នាហើយថា(franchise)នៅផ្នែកអាជីវកម្មនៅខាងផ្នែកណាមួយនៅក្នុងប្រទេសយើង​។ មានការទទួលបានការផ្ដល់អាជ្ញាបណ្ណគឺនិយាយអំពីការឲ្យសិទ្ធលក់។ ការទទួលបានការផ្ដល់សិទ្ធលក់មានន័យថាអ្នកកំពុងតែឋិតនៅក្នុងចំណុចមួយដែលជោគជ័យស្រាប់ទៅហើយ។ ថ្ងៃនេះស្ពាននិងបកស្រាយនូវចម្ងល់មួយចំនួនដែលអ្នកឆ្ងល់។ 
តើអ្វីទៅដែលហៅថាការផ្ដល់សិទ្ធលក់ដូរ?
សិទ្ធិលក់ដូរផ្ដាច់មុខគឺជាកិច្ចសន្យាដែលមានទំនាក់ទំនងអ្នកទទួលសិទ្ធនិងអ្នកដែលផ្ដល់សិទ្ធលក់ដូរ។ ការលក់អាជ្ញាបណ្ណគឺការទទួលផលប្រយោជន៏ពីម្ចាស់ផ្ដល់សិទ្ធដែលបង្ហាញពីគំនិតនិងបទពិសោធរបស់ពួកគេ។​ វាគឺជាប្រភេទអាជីវកម្មដែលជាកម្មសិទ្ធនិងការដំណើរការឡើងដោយបុគ្គល ប៉ុន្តែវាត្រូវបានគេដាក់ទិញឈ្មោះនិងគ្រប់គ្រងដោយមនុស្សជាច្រើន។ អ្នកដែលផ្ដល់សិទ្ធលក់ដូរ ផ្ដល់អ្នកនូវគ្រឿងផ្សំ ការបណ្ដុះបណ្ដាល ឧបករណ៏ប្រើប្រាស់ និងការគាំទ្រផ្នែកទីផ្សារ ប៉ុន្តែអ្វីដែលល្អបំផុតអំពីសិទ្ធលក់ដូរគឺត្រង់ថា វាអាចផ្ដល់ឲ្យអ្នកនូវឈ្មោះយីហោដែលកំពុងតែល្បីល្បាញ​ស្រាប់ទៅហើយ។ ហើយអ្នកទទួលសិទ្ធលក់ដូរជាទូទៅបង់ទៅឲ្យម្ចាស់យីហោរនូវប្រាក់ចំណេញដែលពួកគេបាន។
តើសិទ្ធដែលទទួលបានការឲ្យលក់មានតំណើរការរបៀបម៉េច?
វាគឺជាមធ្យោបាយផ្ទាល់ខ្លួនរបស់មនុស្សនីមួយៗ។ ម្ចាស់អាជីវកម្មឬអ្នកផ្ដល់សិទ្ធមានសិទ្ធឲ្យអាជីវកម្មនោះដំណើរការ។ រីឯអ្នកទទួលសិទ្ធលក់ដូរត្រូវបង់ប្រាក់ទៅកាន់អ្នកផ្ដល់សិទ្ធនៅក្នុងតម្លៃណាមួយ។ ឧទាហរណ៏ អាស្រាយតាមភ្នំពេញប៉ុស្ដ៏ “ម្ចាស់ហាងកាហ្វេAmazon ត្រូវបង់ប្រាក់ចំនួន 16,000 USD សម្រាប់ថ្លៃយីហោមួយ”។ ហើយពួកគេនឹងផ្ដល់ជូននូវគំរូអាជីវកម្មដែលមានស្រាប់ យីហោ យុទ្ធសាស្រ្ដទីផ្សារដំបូងនិងបន្តទៅមុខទៀត។