ស្វែងរកអ្វីដែលសាកសមនឹងអ្នកបំផុតទទួលសិទ្ធផ្ដល់លក់ដូរឬមួយក៏ចាប់ផ្ដើមអាជីវកម្ម

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
សព្វថ្ងៃនេះមានអាជីវកម្មខ្នាតតូចជាច្រើនកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាហើយខណៈពេលដែលពួកគេកំពុងចាប់ផ្ដើមសម្រេចក្ដីស្រមៃចង់ក្លាយជាថៅកែរបស់ខ្លួនឯង។ អាជីវកម្មដែលអ្នកចង់ចាប់ផ្ដើមបើកគឺអាស្រាយទៅលើអ្វីដែលអ្នកចូលចិត្តនិងអាជីវកម្មប្រភេទណាដែលអ្នកចាប់យក ដោយដឹងអំពីភាពខ្លាំង ជំនាញ ផែនការជិវិតនិងក្ដីសុបិន្ដរបស់អ្នក។ ថ្ងៃនេះស្ពាននិងធ្វើការប្រៀបធៀបរវាងការទិញសិទ្ធផ្ដល់ការលក់ដូរ(franchise) ឬមួយក៏ចាប់ផ្ដើមអាជីវកម្ម (startup)។ 
ទាំងនេះគឺជាចំណុចដែលអ្នកអាចជោគជ័យនៅក្នុង ការទិញយកសិទ្ធលក់ដូរ ហើយក៏អាចមានសម្ពាធនិងហានិភ័យ។ 

  • អ្នកចូលចិត្តធ្វើការជាមួយប្រព័ន្ធ

សិទ្ធលក់ដូរគឺអ្នកត្រូវមានទំនួលខុសត្រូវលើប្រតិបត្តិការប្រចាំថ្ងៃនៃដើម្បីដំណើរការជាមួយប្រព័ន្ធដែលផ្ដល់ការគាំទ្រប្រតិបត្តិការទីផ្សារនិងការបណ្ដុះបណ្ដាល។

  • វាមានភាពងាយស្រួលក្នុងការពង្រីក

សិទ្ធលក់ដូរ មានការស្គាល់ពីប្រជាជនច្រើនមានន័យថាអតិថិជនប្រហែលជាស្គាល់ម៉ាកល្បីៗដែលអ្នកនាំយកផលិតផលឬសេវាកម្មពីអន្ដរជាតិមក។ វាមានតំណើរការលឿនជាងការបើកអាជីវកម្មទាំងអស់ដោយខ្លួនឯង។

  • អ្នកមិនចង់ខ្ជះខ្ជាយពេលវេលាក្នុងការបង្កើតអ្វីថ្មី

ប្រសិនបើអ្នកមិនប្រាកដថាសិទ្ធលក់ដូរ តើសិទ្ធលក់ដូរណាដែលសាកសមនឹងអ្នកបំផុត។ ជាមួយនឹងសិទ្ធលក់ដូរជាច្រើនជម្រើស អ្នកអាចជ្រើសរើសយកមួយណាដែលសាកសមជាមួយនឹងជំនាញនិងជិវិតរស់នៅរបស់អ្នកបំផុត ពីព្រោះវាមានភាពងាយស្រួលជាជាងចាប់ផ្ដើមបង្កើតម៉ាកថ្មីមួយដោយខ្លួនអ្នក។ ឧទាហរណ៏ដូចជា ម៉ាកជាច្រើនដែលមិនទាន់មានមុខនៅប្រទេសកម្ពុជារបស់យើង។