ប្រជាជនកម្ពុជាភាគច្រើនមានការព្រួយបារម្ភនិងត្អូញត្អែរនៅពេលដែលដល់ពេលបង់ពន្ធម្ដងៗរាល់ឆ្នាំ។ ការបង់ពន្ធមិនមែនជាអ្វីដែលអ្នកពួកយើងគួតែត្អូញត្អែរនោះទេ ប៉ុន្តែវាជាអ្វីដែលពលរដ្ឋគ្រប់រូបគួរតែមានកាតព្វកិច្ចក្នុងការបង់។ តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអ្នកត្រូវបង់ពន្ធ? តើមានអ្វីកើតឡើងទៅនៅពេលដែលអ្នកមិនបង់ពន្ធ? ថ្ងៃនេះស្ពាននិងចែកចាយអ្នកនូវអំពីការបង់ពន្ធដែលអ្នកគួតែដឹងនៅប្រទេសកម្ពុជា ។
- តើអ្វីទៅជាពន្ធ?
ពន្ធដែលយើងបង់ជូនរដ្ឋត្រូវបានប្រប្រាស់ដើម្បីគ្រប់គ្រងប្រទេស។ ពន្ធគឺជាការចូលរួមចំណែកដែលដាក់ដោយរាជរដ្ឋាភិបាលទៅលើបុគ្គលសាជីវកម្មឬស្ថាប័ន។ វាគឺជាការបូកសរុបនៃប្រាក់ដែលរដ្ឋាភិបាលបានគិតពីចំណូលរបស់ប្រជាជន ប្រាក់ចំណេញរបស់ក្រុមហ៊ុន ការលក់ទំនិញដែលត្រូវបានប្រើសម្រាប់ការចំណាយសាធារណៈ។ គោលបំណងនៃការយកពន្ធគឺដើម្បីផ្គត់ផ្គង់ទំនិញនិងសេវាកម្មសាធារណៈ។
ហេតុអ្វីបានជាប្រជាពលរដ្ឋត្រូវបង់ពន្ធជូនរដ្ឋ?
ការបង់ពន្ធគឺជាកាតព្វកិច្ចរបស់ប្រជាជននៅក្នុងសង្គមយើង។ នៅក្នុងប្រទេសកម្ពុជាយើងគឺមានវិស័យច្រើនណាស់ដែលត្រូវតែអភិវឌ្ឍ។ រដ្ឋាភិបាលបង់ប្រាក់ឲ្យមន្រ្ដីរាជការ គ្រប់វិស័យដែលធ្វើការជូនរដ្ឋ ថែរក្សាយោធាដែលប្រយុទ្ធប្រឆាំងនឹងសង្រ្គាមឬផ្ដល់ថវិកាដល់ប្រព័ន្ធអប់រំសាធារណៈដែលទទួលខុសត្រូវក្នុងការអភិវឌ្ឍគំនិតក្មេងៗសម្រាប់អនាគតរបស់ប្រទេសជាតិ។