ប្រភេទប្រាក់បញ្ញើដែលមាននៅប្រទសកម្ពុជា

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
នាពេលបច្ចុប្បន្ន ប្រព័ន្ធធនាគារបានជួយសម្រួលដល់ជីវភាពរស់នៅរបស់មនុស្សគ្រប់គ្នា។ ធនាគារផ្តល់ជូនអ្នកនូវ ផលិតផល និងសេវាកម្មច្រើនប្រភេទ ដូចជា ការទទួលប្រាក់បញ្ញើ, ការផ្តល់ប្រាក់កម្ចី, ការផ្ទរប្រាក់, ធនាគារតាមអ៊ិនធឺណេត, ធានារ៉ាប់រង ជាដើម។
នៅថ្ងៃនេះ ស្ពានសូមលើកយកគណនីប្រាក់បញ្ញើមកធ្វើការបកស្រាយ។ ប្រាក់បញ្ញើជា ប្រភពទុនចំបងសម្រាប់ធនាគារ ដើម្បីផ្តល់ប្រាក់កម្ចីដល់អតិថិជន។ ប្រាក់បញ្ញើមានច្រើនរូបភាពដូចជា ប្រាក់បញ្ញើផ្ទាល់ខ្លួន ឬអាជីវកម្ម និង ប្រភេទផ្សេងៗ នៃប្រាក់បញ្ញើ។ ខាងក្រោមនេះ ជាប្រភេទគណនីបញ្ញើដែលមានក្នុងប្រទេសកម្ពុជា៖
ប្រាក់បញ្ញើចរន្ត ជាប្រភេទគណនីសម្រាប់ក្រុមហ៊ុន ដែលអនុញ្ញាតអោយអ្នកធ្វើការទូទាត់តាមតម្រូវការ ដូចជា ទូទាត់វិក័យប័ត្រជាមួយដៃគូពាណិជ្ជកម្ម ឬទិញទំនិញដោយប្រើមូលប្បទានប័ត្រ ដោយមិនបាច់កាន់ប្រាក់សុទ្ធ។ នៅប្រទេសកម្ពុជា ភាគច្រើនគេហៅប្រាក់បញ្ញើនេះថា គណនីចរន្ត។ ជាទូទៅ នៅក្នុងគណនីចរន្ត អ្នកនឹងមិនទទួល បានការប្រាក់ទេ។ ប៉ុន្តែនៅក្នុងធនាគារមួយចំនួន មានផ្តល់ជូនអត្រាការប្រាក់ ដែលគេហៅគណនីនេះថា គណនីចរន្តផ្លើស ។​ តែនៅពេលអ្នកចង់ដកប្រាក់ពីគណនីចរន្តផ្លើស អ្នកត្រូវជូនដំណឹងដល់ធនាគារជាមុនសិន។ ប្រភេទប្រាក់បញ្ញើចរន្ត មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ពីព្រោះអ្នកអាចធ្វើការទូទាត់សាច់ប្រាក់តាមរយះ មូលប្បទានប័ត្រ ឬតាម ម៉ាស៊ីន ATM យ៉ាងងាយស្រួល។