តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
តាមរយៈអត្ថបទមុន អ្នកបានដឹងខ្លះៗរួចមកហើយអំពី ប្រភេទផ្ទះក្នុងបុរី ក៏ដូចជាសេវាកម្ម និងលក្ខណៈពិសេសរបស់វា។ យ៉ាងណាមិញ ថ្ងៃនេះ ស្ពានចង់រំលែកបន្ថែម ជាមួយអ្នកនូវឯកសារមួយចំនួន ដែលអ្នកគួរធ្វើការត្រួតពិនិត្យ មុននឹងអ្នកសម្រេចចិត្តទិញផ្ទះក្នុងបុរី ដើម្បីបញ្ចៀសហានិភ័យនាពេលខាងមុខ។
១. ពិនិត្យពីប្រភេទប្លង់នៃផ្ទះ៖ តើម្ចាស់គម្រោង មានប្លង់រឹង សម្រាប់ផ្តល់ជូនអ្នកដែរឬទេ?
ដោយសារដែលនៅប្រទេសកម្ពុជាយើងមាន ប្លង់ច្រើនប្រភេទ ដូចនេះ ដើម្បីសុវត្ថិភាព អ្នកគួរធ្វើការសាកសួរពីប្រភេទប្លង់ដែលអ្នកម្ចាស់គម្រោងនឹងផ្ដល់ជូនអ្នក។ ជាធម្មតា
ប្រសិនបើគម្រោងអភិវឌ្ឍន៍បុរីដែលអ្នកមានបំណងទិញ ជាគម្រោងស្របច្បាប់ ម្ចាស់គម្រោងត្រូវតែមានប្លង់រឹងមេមួយ ដែលជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ដ៏សំខាន់ ដែលគ្របដណ្តប់លើផ្ទៃដីនៃគម្រោងទាំងមូល។ ហើយប្លង់មេនេះដែរ នឹងត្រូវធ្វើការបែងចែកជាចំនែកផ្សេងៗគ្នា ដើម្បីចេញជាប្លង់រឹងមួយៗផ្សេងៗគ្នា សម្រាប់លំនៅដ្ឋាននីមួយៗនៅក្នុងគម្រោង។