២ ហេតុផលដែលអ្នកមិនគួបើកប្រាក់បៀវត្សអោយបុគ្គលរបស់ជាសាច់ប្រាក់

២ ហេតុផលដែលអ្នកមិនគួរបើកប្រាក់បៀវត្សអោយបុគ្គលរបស់ជាសាច់ប្រាក់
ភាគច្រើនអាជីវកម្មលក់ជាសាច់ប្រាក់ ហើយម្ចាស់អាជីវកម្ម ឬ ស្ថាប័នរដ្ឋក្ដី បើកបៀវត្សដោយសាច់ប្រាក់។ ប៉ុន្តែ ប៉ុន្មានឆ្នាំថ្មីៗ មិនថាស្ថាប័នរដ្ឋ និង ក្រុមហ៊ុនឯកជនមួយចំនួនធំធ្វើការបើកប្រាក់បៀវត្សអោយបុគ្គលិករបស់ខ្លួនតាមរយៈ ធនាគារ ដោយអោយបុគ្គលិកទាំងអស់បើគណនីជាមួយធនាគារ ដៃគូសហការជាមួយក្រុមហ៊ុន រួចហើយបង្វែរប្រាក់បៀវត្សចូលទៅកាន់គណនីពួកគេរៀងរាល់ខែ។ ដូច្នេះស្ពាននឹងប្រាក់ពីមូលហេតុដែលធ្វើអោយមានកាប្រែប្រួលយ៉ាងដូច្នេះ៖
១. មិនមានប្រសិទ្ធិភាព
ដោយសារធ្លាប់មានបញ្ហាដែលថ្នាក់លើកេងចំនេញ លើអ្នកថ្នាក់ក្រោម ដោយមិនបើកប្រាក់បៀវត្សអោយគ្រប់ស្របទៅតាមលទ្ធភាពការងាររបស់អ្នកធ្វើការថ្នាក់ក្រោមនោះទេ។ ព្រោះពីមុន អ្នកមានឋានៈខ្ពស់ជាង ជាអ្នកបើប្រាក់បៀវត្សអោយអ្នកធ្វើការថ្នាក់ក្រោម ដោយមានមនុស្សមួយចំនួន ឆ្លៀតឱកាសនេះកេងបំបាត់ប្រាក់ ទើបធ្វើអោយមានការកែប្រែមកពីការប្រាក់បៀវត្សដោយសាច់ប្រាក់ មកជាបើកប្រាក់បៀវត្សតាមរយៈបង្វែរចូលគណនីរបស់បុគ្គលិកផ្ទាល់វិញ។ ការបើកប្រាក់បៀវត្សតាមរយៈធនាគារ ធ្វើអោយបុគ្គលិកមានភាពកក់ក្ដៅ ដោយមិនបារម្ភមានការកេងចំនេញពីអ្នកណាម្នាក់ និង មិនបារម្ភកន្លែងទុកប្រាក់ ព្រោះប្រាក់របស់ពួកគេមានត្រូវបានរក្សាទុកដោយមានសុវត្ថិភាពជាមួយធនាគារ ដោយពួកគេចង់ដកយកមកចាយវាយពេលណាក៏បាន។
២. បញ្ហាកាត់ពន្ធលើប្រាក់បៀវត្ស
ដោយប្រទេសកម្ពុជាមានច្បាប់សារពើពន្ធ ដែលមានចែងអំពីការកាត់ពន្ធលើប្រៀវត្ស ទាំងមន្ត្រីរាជការ និង បុគ្គលិកក្រុមហ៊ុនឯកជនជាដើម ដែលមានកំណត់ចំនួនប្រាក់បៀវត្សដែលជាប់ពន្ធ។ បុគ្គលិកទាំងអស់ ប្រហែលជាមិនចង់បង់ពន្ធប៉ុន្មានទេ ព្រោះពួកគេខំធ្វើការ ហត់ ទម្រាំបានប្រាក់បៀវត្សមួយខែៗ ហើយយកមកបង់ពន្ធស្រួលៗនោះទេ តែបើម្ចាស់ក្រុមហ៊ុន ឬ ស្ថាប័នណាមួយ បើប្រាក់បៀវត្សជាសាច់ប្រាក់ដល់បុគ្គលិកខ្លួននោះ ប្រហែលពួកគេមិនស្មោះត្រង់ក្នុងការចូលខ្លួនទៅបង់ពន្ធនោះទេ ដូច្នេះតម្រូវអោយម្ចាស់ក្រុមហ៊ុនសហគ្រាស ជាអ្នកកាត់ពន្ធពីប្រៀវត្សពួកគេបង់ជួនរដ្ឋជំនួសវិញ។ ម៉្យាងវិញទៀត ដើម្បីភាពងាយស្រួលខាងអគ្គនាយកដ្ឋានពន្ធដា ដើម្បីដឹងពីប្រាក់បៀវត្សរបស់បុគ្គលិកម្នាក់ៗ ជៀសវាងមានការគេញបន្លំពី ម្ចាស់ក្រុមហ៊ុន ឬ សហគ្រាស ក្នុងការឃុបឃិតជាមួយបុគ្គលិករបស់ខ្លួនដើម្បីធ្វើការគេចពន្ធលើប្រាក់បៀវត្ស។
ដូច្នេះ ការបើកប្រាក់បៀវត្សអោយបុគ្គលតាមរយៈបង្វែរទឹកប្រាក់ចូលទៅកាន់គណនីរបស់បុគ្គលករបស់មានភាពងាយស្រួល និងមានតម្លាភាពសម្រាប់បុគ្គលិករបស់អ្នកទៀតផង៕
ដូច្នេះចំនេះដឹងផ្នែកចិត្តសាស្ត្រ មិនថាក្នុងកិច្ចវិស័យអាជីវកម្មប៉ុណ្ណោះទេ ដែលអ្នកត្រូវយកវាមកប្រើនោះ សូម្បីក្នុងជីវភាពរស់នៅប្រចាំថ្ងៃក៏ត្រូវការវាដូចគ្នាដែរ៕
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742