ចំនេះដឹងហិរញ្ញវត្ថុធ្វើអោយអាជីវកម្មរបស់អ្នកជោគជ័យ

ចំនេះដឹងហិរញ្ញវត្ថុធ្វើអោយអាជីវកម្មរបស់អ្នកជោគជ័យ
អាជីវកម្មដែលទទួលបានជោគជ័យ បានមកពីការលក់ផលិតផល ឬ សេវាកម្មរបស់ខ្លួនទៅកាន់អតិថិជន ដើម្បីទទួលបានប្រាក់ចំនេញ។ ទោះបីយ៉ាងណាក៏ដោយ កម្រិតរីកចំរើនរបស់អាជីវកម្មរបស់អ្នក ដែលធ្វើអោយអ្នកត្រូវបន្ថែមដើមទុន ដើម្បីពង្រីកដើមទុនបន្ថែមទៀត។ វិធីមានច្រើនក្នុងការរកលុយមកពង្រីកអាជីវកម្មរបស់អ្នក បើអ្នកមានចំនេះដឹងផ្នែកហិរញ្ញវត្ថុ។ ដោយអ្នកយល់ដឹងពីរបៀបដែលប្រើ ប្រាក់ធ្វើការអោយអ្នក និងបង្កើតឱកាសអោយអ្នក។ ស្ពានសូមណែនាំលោកអ្នកដើម្បីយល់ពីគន្លឹះនៃហិរញ្ញវត្ថុ
១. ធ្វើការខ្ចីប្រាក់
ម្ចាស់អាជីវកម្មនីមួយៗ មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើអោយអាជីវកម្មរបស់ពួកគេលូតលាស់បានទេ បើមិនមានការខ្ចីបុលពីធនាគាខ្លះនោះ។ ការដែលអ្នកមានចំនេះដឹងហិរញ្ញវត្ថុធ្វើអោយអ្នកយល់ដឹងពីរបៀបស្នើកម្ចីពីធនាគា ដើម្បីជួយអ្នកពង្រីកអាជីវកម្មបន្ថែមទៀត។ បើកាលណាអ្នកយល់ដឹងពីហិរញ្ញវត្ថុ អ្នកអាចស្វែងរកធនាគាដែលជាដៃគូល្អសម្រាប់អាជីវកម្មរបស់អ្នក ដែលមានផ្ដល់អោយអ្នកនូវអត្រាការប្រាក់ទាប។ ហើយអ្នកត្រូវយល់ដឹងពីតម្លៃទ្រព្យបញ្ចាំដែលអ្នកដាក់ធានាជាមួយធនាគានោះផងដែរ។
២. គ្រប់គ្រងគណនី
បើអ្នកមិនចេះគ្រប់គ្រងគណនីទេ ហាក់ដូចអ្នកមិនដឹងពីចំណូលចំណាយនៃអាជីវកម្មរបស់អ្នកចឹងដែរ។ គណនីជាផ្នែកមួយដ៏សំខាន់សម្រាប់អាជីវកម្មរបស់អ្នក អ្នកអាចដឹងពីចំនួនអ្នកដែលជំពាក់ប្រាក់អ្នកយូរ ឬឆាប់។ ការដែលអ្នកមានចំណេះដឹងផ្នែកគណនី ធ្វើអោយអ្នកអាចគ្រប់គ្រងចំណូល និង ធ្វើអោយអាជីវកម្មរបសរីកលូតលាស់បានឆាប់រហ័ស។
៣. ពន្ធ
ពន្ធដែលអ្នកបង់ជារៀងរាល់ខែ ឬ ឆ្នាំ បើអ្នកយកមកបន្ថែមជាដើមទុនក្នុងអាជីវកម្មរបស់អ្នក ថាអ្នកនឹងអាចទទួលបានចំណូលបន្ថែមប៉ុន្មាន? ក្នុងន័យនេះ មិនមែនមានន័យថាអោយអ្នកគេចពន្ធនោះទេ។ សម្រាប់ការបង់ពន្ធ គឺអាស្រ័យទំហំនៃក្រុមហ៊ុន ឬ អាជីវកម្មរបស់អ្នក
ដូច្នេះអ្នកអាចមានវិធីក្នុងការរៀបចំអាជីវកម្មរបស់អ្នកដើម្បីបង់ពន្ធតិច បើអ្នកមានចំនេះដឹងផ្នែកហិរញ្ញវត្ថុនោះ។