តើធ្វើដូចម្តេចដើម្បីអោយអ្នកពូកែក្នុងការចរចា?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
តើធ្វើដូចម្តេចដើម្បីអោយអ្នកពូកែក្នុងការចរចា?
ជំនាញក្នុងការចរចាពិតជាមានសារៈសំខាន់ស្ទើរគ្រប់ផ្នែកទាំងអស់ក្នុងឆាកជីវិតរបស់អ្នក ទាំងក្នុងការងារ ការរកស៊ី និងការរស់នៅប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ។ អ្នកខ្លះមានទេពកោសល្យក្នុងការចរចារនេះពីកំណើត អ្នកខ្លះទៀតត្រូវសិក្សារៀនសូត្រទើបទទួលបានជំនាញនេះ។ តើអ្នកចង់ដឹងទេថាត្រូវធ្វើដូចម្ដេចខ្លះដើម្បីអោយក្លាយជាអ្នកពូកែក្នុងការចរចារ? ថ្ងៃនេះស្ពានសូមលើកយកអត្ថបទមួយដែលជួយអោយអ្នកបានដឹងពីចំណុចអ្វីខ្លះដើម្បីក្លាយជាអ្នកពូកែក្នុងការចរចារមួយរូប៖
១.ការត្រៀមទុកជាមុន
មុននឹងចូលរូមក្នុងការពិភាក្សាអ្វីមួយជាមួយដៃគូរបស់អ្នក អ្នកត្រូវស្វែងយល់អោយច្បាស់ពីប្រធានបទដែលអ្នកនឹងត្រូវពិភាក្សាគ្នា អ្វីដែលដៃគូអ្នកចង់បាន អ្វីដែលអ្នកអាចអោយគេ ហើយនិងអ្វីដែលអ្នកចង់បានពីគេមកវិញ។ អ្នកត្រូវតែមានភាពច្បាស់លាស់លើបញ្ហាទាំងនេះជាមុនសិន មុននឹងឈានចូលដល់ការពិភាក្សាគ្នា ដើម្បីអោយអ្នកបានត្រៀមខ្លូនទុកជាមុននូវសំណួរព្រមទាំងចម្លើយទៅដៃគូអ្នក។ នៅពេលដែលអ្នកបានត្រៀមទុកដូចនេះ វាជួយអោយអ្នកមានអាទិភាពក្នុងការចរចារជាមួយដៃគូបានយ៉ាងមានប្រសិទ្ធភាព។
២.សមត្ថភាពក្នុងការបត់បែន
ការចរចារមិនមែនជារឿងមួយដែលងាយនោះទេ។ វាជាការដែលមនុស្សពីរនាក់ឬមនុស្សមួយក្រុមពិភាក្សាគ្នាដើម្បីរកចំណុចសមមូលមួយដែលទទួលយកបានទាំងអស់គ្នា។ ដូច្នេះហើយអ្នកតែងជួបការលំបាកក្នុងការសម្រេចចិត្ត ទទួលរងសម្ពាធពីដៃគូពិភាក្សា ប៉ុន្តែអ្នកត្រូវប្រាកដថាខ្លួនអ្នកអាចទទួលរងសម្ពាធទាំងនោះបាន អ្នកអាចធ្វើការសម្រេចចិត្តបានយ៉ាងល្អបើទោះបីអ្នកមានសម្ពាធក៏ដោយ។ មួយវិញទៀត អ្នកក៏ត្រូវចេះបត់បែនទៅតាមកាលៈទេសៈផងដែរ បើទោះបីជាអ្នកបានគិតទុកមុនរួចហើយ ប៉ុន្តែរឿងខ្លះកើតឡើងខុសពីការដែលអ្នកបានរំពឹងទុក វាទាមទារអោយអ្នកមានការសម្រេចភ្លាមៗស្របតាមកាលៈទេសៈដែរ។