មនុស្សភាគច្រើនពិបាកសម្រេចចិត្ត មិនដឹងថាខ្លួនគួរតែសន្សំលុយកាក់ ដែលខ្លួនរកមកបាននោះ ឬគួរតែបណ្ដាក់ទុនវា។ តាមពិតទៅ វាផ្អែកលើគោលដៅនិងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។
តើអ្វីជាការសន្សំប្រាក់? ការសន្សំប្រាក់ជាការទុកដាក់លុយ ឱ្យនៅមួយឡែកបន្តិចម្ដងៗ។ ជាឧទាហរណ៍ជាក់ស្ដែង អ្នកអាចផ្ញើលុយរបស់អ្នកនៅធនាគារ ដើម្បីធ្វើការសន្សំថវិការដែលអ្នករកបាន។ ហើយជាទូទៅ មនុស្សសន្សំប្រាក់ ដើម្បីទៅដើរលេងនៅឯនាយ បង់រំលោះផ្ទះ ឬទុកសម្រាប់គ្រោះអាសន្នណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ នៅថ្ងៃខាងមុខជាដើម។ សម្រាប់ការសន្សំប្រាក់សម្រាប់ដំណើរកម្សាន្ត អ្នកអាចអាននៅទីនេះ៖ https://spean-kh.com/2017/11/22/simple-ways-to-save-money-to-travel/
ចុះអ្វីទៅជាការវិនិយោគលុយ? ការវិនិយោគលុយជាការយកលុយរបស់អ្នក ទៅបណ្ដុះឱ្យបានច្រើន តាមរយៈការទិញវត្ថុដែលអ្នកគិតថា តម្លៃរបស់វាអាចមានការកើនឡើង។ ជាឧទាហរណ៍ អ្នកអាចបណ្ដាក់ទុនហិរញ្ញវត្ថុរបស់អ្នក នៅក្នុងផ្សារហ៊ុន អចលនទ្រព្យ ឬចំណែកក្នុងមូលនិធិ។
តើពេលណាអ្នកគួរសន្សំលុយរបស់អ្នក? មនុស្សរាល់គ្នាតែងចង់មានប្រាក់ សម្រាប់ផ្គត់ផ្គង់ខ្លួននិងគ្រួសារគ្រប់គ្រាន់។ ហើយនៅពេលស្របគ្នានោះដែរ ពួកគេត្រូវការសន្សំប្រាក់ទុក សម្រាប់គ្រាមានអាសន្នណាមួយ។ ការមានថវិកាព្រាងទុកមុន អាចធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្ដៅ។ នៅពេលដែលអ្នកសន្សំលុយកាក់បានខ្លះៗហើយ អ្នកត្រូវតែរក្សាការសន្សំនេះបន្ត ឬអាចសន្សំបន្ថែមពីលើនេះ ដើម្បីដាក់គោលដៅសន្សំរបស់អ្នក សម្រាប់ទិញអ្វីដែលអ្នកចង់បាន (ឧ. ផ្ទះឬឡាន)។ គ្រានោះដែរ អ្នកក៏អាចចាប់ផ្ដើមគិត ពីការវិនិយោគលុយរបស់អ្នក។
តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការបណ្ដាក់ទុនរបស់អ្នក? អ្នកត្រូវគិតគូរពីផែនការវិនិយោគ ដែលអាចជាផែនការរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលយូរអង្វែង។ ក្នុងដំណាក់កាលនេះ អ្នកអាចជួបឧបសគ្គនានាដូចជា ការខាតបង់លុយកាក់មួយចំនួន ដែលបណ្ដាលមកពីអតិផរណាក្នុងទីផ្សារសេដ្ឋកិច្ច។ ដូច្នេះ អ្នកត្រូវត្រៀមខ្លួននឹងហានិភ័យ ដែលអាចកើតមានឡើង ព្រមទាំងការប្រកួតប្រជែង ពីសំណាក់វិនិយោគិនផ្សេងៗទៀត។
មិនថាចំពោះការសន្សំប្រាក់ឬការវិនិយោគហិរញ្ញវត្ថុ អ្នកគួរតែប្រឹក្សាយោបល់ ជាមួយអ្នកពិគ្រោះយោបល់អាជីព ដើម្បីតម្រង់ទិស និងធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្ត។ ស្ពាន ( Spean ) មិនត្រឹមតែអាចជួយអតិថិជន ក្នុងការស្វែងរកប្រាក់កម្ចីដ៏ល្អបំផុតប៉ុណ្ណោះទេ តែស្ពានថែមទាំងជួយផ្ដល់ ការប្រឹក្សាផ្នែកហិរញ្ញវត្ថុ ជូនលោកអ្នកដោយឥតគិតថ្លៃ។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742