សូមប្រុងប្រយ័ត្នជាមួយអ្នកផ្ដល់កម្ចីតាមអនឡាញខុសច្បាប់

កាលពីពេលប៉ុន្មានថ្ងៃកន្លងទៅ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ ហៅកាត់ថា CMA បានប្រកាសដាស់តឿនដល់សាធារណជន អំពីការផ្សព្វផ្សាយពាណិជ្ជកម្មលើហ្វេសប៊ុក ដែលសន្យាផ្ដល់ប្រាក់កម្ចីងាយៗនិងរហ័ស ជូនដល់អតិថិជន។
ការខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពិតជារឿងមួយដ៏គ្រោះថ្នាក់បំផុត។ កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញមាន​ផ្ទាំងពាណិជ្ជកម្មជាច្រើននៅលើហ្វេសប៊ុក ផ្សព្វផ្សាយពីការផ្ដល់​ប្រាក់កម្ចីងាយស្រួល។
អ្នកផ្ដល់ប្រាក់កម្ចីបែបនេះអាចជាក្រុមហ៊ុន ដែលមិនបានចុះឈ្មោះត្រឹមត្រូវ ក្រោមធនាគារជាតិនៃកម្ពុជា មានន័យថា ក្រុមហ៊ុនទាំងនេះមិនបានដើរតាមសេចក្ដីណែនាំ ហើយអ្នកខ្ចីប្រាក់អាចនឹងជួបបញ្ហាធ្ងន់ធ្ងរ ដូចជា អ្នកខ្ចីប្រាក់នឹងមិនត្រូវបានការពារដោយច្បាប់ ប្រសិនបើករណីណាមួយកើតឡើង ឬក៏ពួកគេត្រូវចំណាយការប្រាក់លើសពីធម្មតា។
ហេតុនេះហើយ លោកអ្នកត្រូវកត់ចំណាំ​និងធ្វើការសាកសួរពត៌មាន ឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តខ្ចីប្រាក់ពីក្រុមហ៊ុនណាមួយ នៅតាមប្រព័ន្ធអនឡាញឬហ្វេសប៊ុក ដើម្បីជៀសវាងការខ្ចីប្រាក់ពីក្រុមហ៊ុនមិនស្របច្បាប់។
ស្ពាន (Spean)​ មានដៃគូជាមួយធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលបានចុះឈ្មោះត្រឹមត្រូវនិងស្របច្បាប់ទៅតាម គោលការណ៍របស់ធនាគារជាតិនៃកម្ពុជា។ ដូច្នេះ លោកអ្នកអាចទាក់ទងមកកាន់យើងខ្ញុំ ដើម្បីទទួលបានពត៌មានបន្ថែម។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742