បច្ចុប្បន្ន ប្រជាជនកម្ពុជា មិនថាចាស់ឬក្មេង កំពុងតែពេញនិយមជាមួយនឹង ទូរសព្ទដៃស្មាតហ្វូនដ៏ទំនើបៗ ព្រោះវាមានភាពងាយស្រួលខ្លាំងក្នុងការប្រើប្រាស់់ បត់បែន និងទាន់សម័យ។ ចំណែកឯការប្រើប្រាស់កម្មវិធីក្នុងទូរសព្ទដៃ សម្រាប់ទូទាត់ប្រាក់ទៀតសោត ក៏កំពុងតែមានប្រជាប្រិយភាពផងដែរ ព្រោះវាជួយសម្រួលការទិញទំនិញ វេរលុយ និងបង់ថ្លៃសេវាកម្មផ្សេងៗ។
យុគសម័យអនឡាញ បានធ្វើឱ្យអ្វីៗនៅក្នុងប្រទេសកម្ពុជាមានការផ្លាស់ប្ដូរ។ ឥឡូវនេះ យើងឃើញមានចរាចរណ៍ កម្មវិធីអនឡាញដោយប្រើប្រាស់ទូរសព្ទជាច្រើន កើនឡើងជាបន្តបន្ទាប់។ ជាឧទាហរណ៍ជាក់ស្ដែង កម្មវិធី Pi Pay ជាវេទិកាទូទាត់ប្រាក់ប្រកបភាពច្នៃប្រឌិត និងមិនត្រូវការសាច់ប្រាក់ពិតៗក្នុងពេលប្រតិបត្តិការទូទាត់។ អ្នកគ្រាន់តែដាក់បញ្ចូលលុយរបស់អ្នក នៅតាមបញ្ជរ Pi Pay ហើយបន្ទាប់មក អ្នកអាចធ្វើប្រតិបត្តិការទិញទំនិញ និងទូទាត់ប្រាក់ ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ពិតៗ ដែលធ្វើឱ្យអ្នកមានទំនុកចិត្តនិងសុវត្ថិភាព។ លើសពីនេះទៅទៀត គេឃើញមានការបញ្ចុះតម្លៃជាច្រើន តាមរយៈការទិញទំនិញតាម Pi Pay ផងដែរ។
បើយើងក្រឡេកមើលមកកាន់ផ្នែកធ្វើដំណើរវិញ ការកើនឡើងនៃកម្មវិធីប្រើទូរស័ព្ទសម្រាប់ហៅយានជំនិះជិះ ក៏កាន់តែមានការលូតលាស់ផងដែរ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានដូចជា PassApp Taxi Cambodia, Grab Cambodia, We Go Taxi ជាដើម ។ អ្នកអាចធ្វើការហៅតុកតុកឬតាក់ស៊ីជិះ តាមរយៈកម្មវិធីរបស់ក្រុមហ៊ុនទាំងនោះ នៅក្នុងទូរស័ព្ទដៃស្មាតហ្មូនរបស់អ្នក។ អតិថិជនជាច្រើននាក់ មានការពេញចិត្តជាមួយសេវាកម្មទាំងនេះ ព្រោះពួកគេអាចកំណត់គោលដៅធ្វើដំណើរ និងមើលឃើញពីចម្ងាយដែលពួកគេកំពុងជិះ បានយ៉ាងងាយស្រួល តាមរយៈទូរស័ព្ទដៃរបស់ពួកគេ ហើយតម្លៃនៃការធ្វើដំណើរក៏មានតម្លៃធូរថ្លៃផងដែរ។
ក្រៅពីនេះទៀត យើងក៏ឃើញមានធនាគារមួយចំនួន ដូចជាធនាគារ ABA ដែលមានកម្មវិធីធនាគារអនឡាញ នៅក្នុងទូរស័ព្ទដៃស្មាតហ្វូន ដែលអ្នកប្រើប្រាស់អាចចូលមើលគណនីរបស់អ្នក បានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង និងទូទាត់សេវាកម្មដូចជា បង់ថ្លៃទឹកភ្លើង ថ្លៃតបណ្ដាញអ៊ីនធឺណែត ទិញទំនិញ បង់ថ្លៃសាលា បញ្ចូលទឹកប្រាក់ទូរសព្ទដៃ និងផ្ទេរប្រាក់ជាដើម។
ទាំងនេះសបញ្ជាក់ឱ្យឃើញថា យុទ្ធសាស្ត្រទីផ្សារដោយប្រើទូរសព្ទ កំពុងតែមានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសកម្ពុជា ព្រោះវាមានភាពបត់បែន រហ័ស ងាយស្រួល និងមានសុវត្ថិភាព។ វាក៏បានបង្ហាញពីសេដ្ឋកិច្ច ដែលមានការផ្លាស់ប្ដូរ ជឿនលឿន ច្នៃប្រឌិត និងប្រកបដោយបច្ចេកវិទ្យាថ្មីៗ។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742