វិធីតថ្លៃទំនិញនៅពេលធ្វើដំណើរម្ដងៗ 

នៅពេលអ្នកដើរកំសាន្តនៅតាមរមណីយដ្ឋាននានា អ្នកប្រាកដជាមានអារម្មណ៍ចង់ទិញនេះទិញនោះ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍និងការចងចាំនៃតំបន់ដែលអ្នកដើរលំហែ។ តែជួនកាលការទិញទំនិញ នៅក្នុងអំឡុងដំណើរកំសាន្ត អាចធ្វើឱ្យអ្នកចំណាយលើសពីការព្រាងទុក។ ដូចនេះ អ្នកប្រហែលជាចង់ត្រូវការតថ្លៃជាមួយអ្នកលក់  ដើម្បីទុកលុយកាក់ខ្លះទៅផ្ទះវិញ។ សូមអានវិធីខ្លីៗខាងក្រោមនេះ។ 
១. ញញឹមក្នុងពេលចរចា
អ្នកមិនគួរគិតថា ការតថ្លៃរបស់របរជាមួយអ្នកលក់ ជាការឈ្លោះប្រកែកគ្នាដាច់អហង្ការឡើយ។ ផ្ទុយទៅវិញ អ្នកគួរចរចារតម្លៃ ដោយស្នាមញញឹមនិងសម្ដីផ្អែមត្រជាក់ ដើម្បីឱ្យអ្នកលក់អាចទន់ចិត្ត ក៏ដូចជា ប្រាប់ហេតុផលសមរម្យដល់ពួកគាត់ផងដែរ ថាហេតុអ្វីបានជាអ្នកចង់បញ្ចុះតម្លៃដូចនេះ?  
២. កុំបង្ហាញលុយរបស់អ្នក មុនពេលត្រូវរ៉ូវតម្លៃគ្នា 
ឧបមាថា អ្នកដកលុយចេញពីហោប៉ាវ ហើយរាប់លុយនៅនឹងមុខអ្នកលក់។ បើសិនអ្នកលក់ឃើញអ្នកមានលុយច្រើន ភាគរយនៃការបញ្ចុះតម្លៃជូនអ្នក ក៏ធ្លាក់ចុះតាមហ្នឹងដែរ។ ដូច្នេះ អ្នកគួរត្រៀមទុកដាក់លុយឱ្យបានសមគួរ។ 
៣. អត់ធ្មត់ 
ពាក្យចាស់ពោលថា “សន្សឹមៗ កុំបំបោល”។ តថ្លៃក៏អ៊ីចឹង។ អ្នកមិនគួរប្រញ៉ាប់ប្រញាល់ឈប់តថ្លៃភ្លាមៗនោះទេ។ អ្នកគួររង់ចាំមើលស្ថានភាព និងធ្វើការចរចាដោយកាយវិការទន់ភ្លន់។ 
៤. សរសើរអ្នកលក់ 
“ថោកអីនឹងដៃ ថ្លៃអីនឹងមាត់”…ការសរសើរមនុស្សធ្វើឱ្យពួកគេរីករាយ។ អ្នកអាចនិយាយថា “បងចិត្តល្អណាស់។ ជួយបញ្ចុះថ្លៃតិចម៉ោណា!”  
៥. កំណត់តម្លៃហើយ ត្រូវទិញ 
អ្នកត្រូវបង្ហាញការគោរពដល់អ្នកលក់ផងដែរ បើទោះបីជា “អតិថិជនជាស្ដេច”។ នៅពេលអ្នកលក់ព្រមបញ្ចុះតម្លៃហើយ តែអ្នកបែរជាមិនទិញវិញ តើជារឿងមួយដែលគួរឬមិនគួរ? អ្នកគួរតថ្លៃសម្រាប់វត្ថុដែលអ្នកពិតជាចង់បាន និងដាក់តម្លៃទៅតាមតថភាពជាក់ស្ដែង។ 
 កុំភ្លេចសាកល្បងវិធីតថ្លៃទាំង ៥ នេះ ទាំងអស់គ្នាណា! ខ្ញុំក៏នឹងសាកដែរ នៅពេលដំណើរកំសាន្តលើកក្រោយ។   
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742