គន្លឹះក្នុងការដាក់ពាក្យស្នើកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនអោយទទួលបានជោគជ័យ

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
គន្លឹះក្នុងការដាក់ពាក្យស្នើកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនអោយទទួលបានជោគជ័យ
នៅពេលអ្នកដាក់ពាក្យស្នើកម្ចី អ្នកតែងប្រាថ្នាអោយធនាគារឬមីក្រូហិរញ្ញវត្ថុយល់ព្រមក្នុងការផ្តល់កម្ចីអោយអ្នក ប៉ុន្តែពេលខ្លះអ្នកមិនបានទទួលដំណឹងឆ្លើយអ្វីសោះពីធនាគារឬមីក្រូហិរញ្ញវត្ថុនោះ។ ស្ពាននឹងលើកយក ៤ចំណុចដែលអាចអោយអ្នកដឹងថាការដាក់ស្នើកម្ចីរបស់អ្នកទទួលបានជោគជ័យឬយ៉ាងណា?
ដើម្បីដឹងថាកម្ចីរបស់អ្នកដែលបានដាក់ស្នើនឹងទទួលបានជោគជ័យឬអត់អ្នកត្រូវពិនិត្យមើលតាមចំណុចខាងក្រោមនេះ៖
១.លទ្ធភាពក្នុងការសងទៅវិញ
អ្នកត្រូវដឹងអោយច្បាស់ពីចំណូលចំណាយរបស់អ្នកក្នុងមួយខែៗ។​ ប្រសិនបើអ្នកខ្ចីធនាគារ អ្នកត្រូវសាកសួរគាត់អោយច្បាស់ថាអ្នកក្នុងមួយខែអ្នកត្រូវសងទៅគាត់វិញប៉ុន្មានដែរ?បន្ទាប់មកអ្នកធ្វើការប៉ាន់ស្មានការចំណាយរបស់អ្នក សមាមាត្រនឹងចំណូលទេ?ក្នុងមួយខែអ្នកអាចសល់ប្រាក់បានប៉ុន្មានបន្ទាប់ពីការចាយវាយ?ប្រាក់ដែលនៅសល់គ្រប់គ្រាន់សមល្មមក្នុងការបង់ទេ បើសល់ច្រើនជាងប្រាក់ត្រូវបង់ការស្នើអាចនឹងជោគជ័យ ប៉ុន្ដែ បើតិចជាងប្រាក់ត្រូវបង់ អ្នកប្រហែលជាមិនអាចខ្ចីនោះទេ ?ចំណុចទាំងនេះអាចអោយអ្នកបានដឹងថាធនាគារឬមីក្រូហិរញ្ញវត្ថុអាចអោយអ្នកខ្ចីឬទេ?
២.ប្រវត្តិកម្ចី
អ្នកធ្លាប់បានស្នើកម្ចីនៅស្ថាប័នធនាគារឬមីក្រូហិរញ្ញវត្ថុណាពីមុនមក?ការបង់ប្រាក់ទៅអោយស្ថាប័ននោះបានទៀងទាត់ដែរឬទែ? ខណៈពេលដែលអ្នកចង់ស្នើកម្ចីនេះ តើអ្នកកំពុងជំពាក់នៅស្ថាប័នណា ឬចងការប្រាក់ឯកជនណាដែរឬទេ?ប្រសិនបើអ្នកមាន នោះភាគរយនៃការកម្ចីរបស់ដែលអាចទទួលបានកាន់តែតិច ដោយសារតាមគោលនយោបាយរបស់ធនាគារកណ្ដាលមិនអនុញ្ញាតអោយធនាគារពាណិជ្ជឬមីក្រូហិរញ្ញវត្ថុផ្ដល់កម្ចីជូនអតិថិជនដែលជាប់ប់ំណុលច្រើននោះទេ។