យល់ដឹងពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា

យល់ដឹងពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា
ប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅប្រទេសកម្ពុជាត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា។​វាត្រូវបានបែងចែក២គឺ ធនាគារនិងមីក្រូហិរញ្ញវត្ថុ។ តើអ្នកធ្លាប់មានចម្ងល់ទេថា តើទាំងពីរនេះមានលក្ខណៈខុសគ្នាត្រង់ណាខ្លះ?
យោងតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមាត្រា២​បានចែងថា៖ប្រតិបត្តិការរបស់ធនាគាររូមមាន
១.ផ្តល់ឥណទានគ្រប់ប្រភេទចំពោះសាធារណជន ដោយមានកំរៃដោយរាប់បញ្ចូលទាំងឥណទាន ភតិសន្យា និងការសន្យាតាមហត្ថលេខា
២.ទទួលប្រាក់បញ្ញើដែលមិនមានមុខសញ្ញាប្រើប្រាស់ពីអតិថិជន
៣.ប្រព្រិត្តកម្មនិងដាក់អោយអតិថិជនប្រើប្រាស់នូវមធ្យោបាយទូទាត់ជារូបិយប័ណ្ណឬរូបិយវត្ថុ។
ធនាគារត្រូវបានបែងចែកជាពីរ៖ធនាគារពាណិជ្ជ និងធនាគារឯកទេស។ ធនាគារពាណិជ្ជជាធនាគារដែលមានសិទ្ធធ្វើប្រតិបតិ្តការបានទូលំទូលាយរួមមាន ទទូលប្រាក់បញ្ញើ ផ្តល់ប្រាក់កម្ចី ផ្តល់នូវសេវាទូទាត់ផ្សេងៗទៀតដោយអនុវត្ដតាមចំណុចទាំងបីខាងលើ ដែលជា ប្រតិបត្តិការរបស់ធនាគារ។ឧទាហរណ៍​ ធនាគារអេស៊ីលីដា ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារអេប៊ីអេ ធនាគារស៊ីអាយអ៊ឹមប៊ី…។ ចំណែកធនាគារឯកទេសវិញ គឺសំដៅលើធនាគារណា ដែលបានជ្រើសយកប្រតិបត្តិការមួយក្នុងចំណោម៣ប្រតិបត្តិការខាងលើដែលរួមមានធនាគារឯកទេសវីង ធនាគារខេមខាប់ភីថល ធនាគារឯកទេសអ៊ីអន ជាដើម។