រឿងតូចតាចទាំង៣យ៉ាងដែលជួយអ្នកសន្សំប្រាក់ប្រចាំខែ

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
រឿងតូចតាចទាំង៣យ៉ាងដែលជួយអ្នកសន្សំប្រាក់ប្រចាំខែ
គ្មានអ្នកណាគេចង់ចំណាយលុយទៅលើថ្លៃទឹក ភ្លើង ឡាន និងចំណូលចំណាយក្នុងផ្ទះទេ ព្រោះវាអស់លុយច្រើនតែយ៉ាងណាមិញវាជារឿងចាំបាច់ជៀសមិនផុត។ ស្ពាននឹងណែនាំគន្លឹះងាយៗក្នុងការជួយអ្នកកាត់បន្ថយចំណាយប្រចាំខែ៖
១ តាមដានកុងទរ័និងវិក័យប័ត្រទឹកជាប្រចាំ
ការធ្វើបែបនេះជួយក្រើនរំលើកអ្នកថាតើ ក្នុងខែនេះអ្នកបានប្រើប្រាស់ទឹកអស់ប៉ុន្មានបើប្រៀបទៅខែមុន បើសិនជាលើសអ្នកគួរតែព្យាយាមកាត់បន្ថយដើម្បីសន្សំថ្លៃបង់ ដោយកាត់បន្ថយងូតទឹកយូរ ប្រើបង្កន់ញឹកញាប់ បើកទឹកចោលពេលលាងចានជាដើម។
 
២ ទិញកញ្ចប់សេវាកម្មអ៊ីនធើណេត
ការតម្លើងកញ្ចប់សេវាកម្មនៅផ្ទះវាជួយឲ្យអ្នកសន្សំបានច្រើន បើប្រៀបទៅនឹងការបញ្ចូលកាតទូរសព្ទជាប្រចាំដើម្បីប្រើប្រាស់អ៊ីនធើណេតព្រោះគិតទៅភាពខុសគ្នានៃការចំនាយក៏មានភាពក្រាស់ក្រែលដែរ។
៣ ជួសជុលឲ្យហើយនូវកន្លែងខូចខាតក្នុងផ្ទះ
កុំចាំដល់រឿងតូចក្លាយជារឿងធំទើបដោះស្រាយ ចាត់ការឲ្យហើយទាន់នៅប៉ុនចុងក្រចក។ ឧទាហរណ៏ បើទុយយោទឹកក្នុងផ្ទះបែក ម្ល៉េះអ្នកគួរលកលៃយកកាវមកបិតឲ្យជិតល្អ កុំឲកម្លាំងទឹកហូរច្រោះបំបែកប្រហោងតូចនោះឲ្យក្លាយជាធំទាន់ ព្រោះថាបើវាបែកហើយអ្នកនឹងចាំបាច់ត្រូវប្ដូរថ្មីអស់លុយច្រើន។